Tuhcel ដឹកនាំ​​ Chelsea ​១ខែ​សោះ​ ​បានជាប់​ក្នុង​បេក្ខភាព​គ្រូ​ឆ្នើម​របស់​ Premier League

  • 2021-03-05 13:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​បេក្ខភាព៤រូប​ ដែល​អាច​ឈ្នះ​ ពាន​គ្រូ​ឆ្នើម​ប្រចាំ​ខែ​កុម្ភៈ​ នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ចំណោម​បេក្ខភាព​ទាំង​នោះ​គឺ​មាន​លោក​ Thomas Tuchel ដែល​ទើប​តែ​មក​ដឹក​នាំ​ក្លឹប​ Chelsea បាន​ ១ខែ​ជាងប៉ុណ្ណោះ​។

សម្រាប់​បេក្ខជន​ ៣​រូប​ទៀត​មាន​ដូច​ជា​ លោក​ Nuno Espirito Santo អ្នកចាត់ការ​ក្លឹប​  Wolverhampton Wanderers​ លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City និង​លោក​ Scott Parker អ្នកចាត់ការ​ក្លឹប​ Fullham ។

ចំពោះ​លទ្ធផល​អ្នក​ដែល​អាច​ឈ្នះ​ពាន​ខាង​លើ​ នឹង​ធ្វើ​ការ​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ​​ ដោយ​រង់​ការ​បោះឆ្នោត​ពី​សំណាក់​អ្នកគាំទ្រ​ទាំង​អស់​ និង​អ្នក​ជំនាញ​បាល់ទាត់​៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី