Suzuki Nex ២០២១ ​សាក​ភ្លើង​ទូរសព្ទ​បាន ​កំពុង​លក់​នៅ​ខ្មែរ​តម្លៃ​សមរម្យ​មែន​ទែន!

  • 2021-03-10 06:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូជំនាន់​ថ្មី​ចុងក្រោយ​បង្អស់​របស់​ក្រុមហ៊ុន Suzuki បាន​ប្រកាស​ចេញ​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​នេះនោះគឺ Suzuki Nex ​ឆ្នាំ ២០២១ ។

សម្រាប់​តម្លៃ​​ដាក់​លក់​លើទីផ្សារ​កម្ពុជាចន្លោះពី ១៧០០ ដល់ ១៨០០ ដុល្លារ​ ជាតម្លៃពីក្រុមហ៊ុន​​ផ្លូវការ​ នឹង​ខុសគ្នា​បន្តិច​បន្តួច​​នៅតាម​បណ្ដាហាង​នានា​។

Nex 2021 ពណ៌ពង​មាន់ និងមាន៤ពណ៌ផ្សេងទៀត

បើក្រឡេក​មក​មើល​​លក្ខណៈសម្បត្តិ​របស់ Suzuki Nex 2021 ឃើញ​ថា​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​និង​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​ជា កម្លាំង ១២៥ សេសេ​ ស្ទុះ​ខ្លាំង​ស៊ី​សាំង​តិច និងបំពាក់​បច្ចេកវិទ្យា Fuel Cut Sensor(ផ្តាច់សាំងស្វ័យ​ប្រវត្តិពេល​ម៉ូតូ​ដួល), កុងទ័រ​រចនា​ម៉ូឌ​ថ្មី​ស្រស់ស្អាត, បំពាក់​ហ្វ្រាំងបូម​មុខ ​ងាយស្រួល​បើក​បរ ឯ​ពណ៌​មាន​ ​៥ ​គឺ​ សលាយ​ក្រហម, ​សលាយខៀវ, ទឹកប្រាក់​និង​ពណ៌ Ivory (ពណ៌ពង​មាន់​)។

ចាក់សោរ​មុខ​បើក​កែប (ពិមុន​ចាក់​នៅ​ក្រោយ​)

ក្រុមហ៊ុន បាន​បន្ថែម​នូវ​មុខ​ងារ​ទំនើប​ៗ​លើ​ម៉ូឌែល​ថ្មី​នេះ​ និង​រចនា​រូប​រាង​ស្អាត​ជាង​មុន​ផង​ដែរមាន​ដូច​ជា តែម​រចនា​ម៉ូឌ​ថ្មីបែប​ 3D ​, ​ចាក់សោរ​មុខ​បើក​កែប(ពិមុន​ចាក់​នៅ​ក្រោយ​), ​មាន​កន្លែង​សាក​ភ្លើង​ទូរសព្ទ​​, ​ស្តុប​ភ្លើង​ពណ៍​-សមកស្រាប់​មិន​បាច់​លេង​ថែម​ដូច​ស៊េរី​មុនៗ, ដុំ​ហ្វ្រាំង​ចាប់​ស៊ី​ល្អ​ទាំង​មុខ-ក្រោយ, ​ផ្ទៃ​គ្រប​កញ្ជក់​ពណ៍​ស(ស៊េរី​មុន​ពណ៍​ខ្មៅ), ​គំរប​ស៊ីមុាំង​មាន​គ្រប​​ពណ៍​មាស​ ប្លែក​ជាង​ជំនាន់​មុនៗ ​សរុប​មក​ ​មួយ​តួ​ខ្លួន​ ​មើល​ទៅ​ហាក់​មាំ​និង​តូច​ច្រឡឹង​ ។

មាន​កន្លែង​សាក​ភ្លើង​ទូរសព្ទ​​ ហើយក៏ចូលថ្មលឿនគួរសមដែរ

សម្រាប់​​កាដូ​ពិសេស​សម្រាប់១០ នាក់​ដំបូង​ពេល​បញ្ជាទិញ​ឬ​កក់ទុកមុនពី​ក្រុមហ៊ុន​ផ្ទាល់​នឹង​ ទទួល​បាន​ស្លាកលេខ​ម៉ូតូ​មិន​គិត​ថ្លៃ, ប្តូរប្រេងម៉ាស៊ីន ៣ ដង​មិន​គិត​ថ្លៃ, ប្តូរ​តំរង​ប្រេង​ម៉ាស៊ីន ៣​ដង​មិន​គិត​ថ្លៃ និងមាន​សេវាកម្ម​ជួសជុល​មិន​កំណត់​ ១ឆ្នាំ​ពេញ​នៅ​ Service Center ៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម