ក្រសួងសម្រេចលុបចោលសារព័ត៌មានលោក ផែង វណ្ណៈ ហើយ

  • 2021-03-18 10:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ក្រសួងព័ត៌មានចេញសេចក្តីប្រកាសលេខ ១០៧ ព.ម ប្រក ស្តីអំពីការសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ក្រោយបានប្រើពាក្យសម្តីនិងសំណេរធ្ងន់ធ្ងរ ប៉ះពាល់ដល់តម្លៃនៃពុទ្ធសាសនា។

ក្រសួងព័ត៌មានចេញសេចក្តីសម្រេច៣ប្រការដូចខាងក្រោម ៖

ប្រការ ១. -លុបប្រកាសលេខ៣៣៦ ព. ម.ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យ លោក ផែង វណ្ណៈ បើកដំណើរអាជីវកម្មគេហទំព័រឈ្មោះ www.phengvariraknews.com" ដោយម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ប្រការ ២. – បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។

ប្រការ ៣. . អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួន និងសមត្ថកិច្ចពាក់ព័ន្ធត្រូវទទួល បន្ទុកអនុវត្តប្រកាសនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទ ៖ ពិទូ

អត្ថបទពេញនិយម