រីករាយនៅថ្ងៃនេះ ដោយដឹងថាអនាគតរបស់អ្នកត្រូវបានការពារ
- 2021-03-21 18:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រីករាយនៅថ្ងៃនេះ ដោយដឹងថាអនាគតរបស់អ្នកត្រូវបានការពារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចេញផ្សាយយុទ្ធនាការ «Every day better» ដើម្បីជម្រុញទឹកចិត្តឲ្យប្រជាជនខ្មែររៀបចំផែនការហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតដើម្បីឲ្យពួកគាត់អាចរីករាយជាមួយពេលវេលាបច្ចុប្បន្ន
ជារៀងរាល់ថ្ងៃ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ យើងតែងតែគិតគូពីអនាគត ការសិក្សារបស់កូន បញ្ហាសុខភាព និងការវិនិយោគ ធ្វើយ៉ាងណាដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ ការសម្រេចចិត្តនីមួយៗមានភាពកាន់តែស្មុគស្មាញដោយសារតែយើងមិនអាចដឹងថាអ្វីនឹងអាចកើតឡើងនៅថ្ងៃអនាគតបានទេ។ ដើម្បីជួយដល់ប្រជាជនខ្មែរក្នុងការសម្រេចចិត្តឲ្យបានកាន់តែប្រសើរ និងរីករាយជាមួយពេលបច្ចុប្បន្ន ក្រុមហ៊ុន មេនូឡាយហ្វ៍ បានចេញផ្សាយនូវយុទ្ធនាការរបស់ខ្លួនមួយដែលមានឈ្មោះថា «Every day better» ។
ជីវិតរបស់យើងម្នាក់ៗសុទ្ធតែពោរពេញទៅដោយពេលវេលាដែលស្រស់បំព្រង និងអនុស្សាវរីយ៍ល្អៗដែលយើងគ្រប់រូបសង្ឃឹមថាពេលវេលាល្អៗទាំងនោះនឹងនៅឋិតថេរ ឬនឹងអាចបង្កើតអនុស្សាវរីយ៍ល្អៗទាំងនោះសារជាថ្មីម្តងទៀតនៅថ្ងៃអនាគត។ ប៉ុន្តែទោះបីជាយើងម្នាក់ៗខិតខំយ៉ាងណា ឬលះបង់ប៉ុណ្ណាដើម្បីកសាងនូវអនាគតដ៏ប្រសើរមួយឲ្យក្រុមគ្រួសាររបស់យើង និងកូនៗក៏ដោយ យើងមិនអាចទាយដឹងមុនថាអនាគតអាចនឹងទៅជាយ៉ាងណាទេ ព្រោះពេលវេលាអាចផ្លាស់ប្តូរអ្វីគ្រប់យ៉ាងបាន។ អ្វីដែលយើងគួរធ្វើនៅថ្ងៃនេះគឺឲ្យតម្លៃ និងចេះរីករាយជាមួយពេលវេលាល្អៗដែលយើងមានជាមួយក្រុមគ្រួសារ ដូចជាការញុំាបាយជុំគ្នា ការជូនកូនទៅសាលារៀន ពិធីអបអរដល់ការបញ្ចប់ការសិក្សាកូន ឬការគាំទ្រកូនៗពេលគាត់មានការប្រកួតកីឡាជាដើម។ ហើយវិធីមួយដែលអាចធានាបានថា ពួកយើងនៅតែអាចរីករាយជាមួយវេលាល្អៗជារៀងរាល់ថ្ងៃបានគឺយើងត្រូវរៀបចំអនាគតដ៏ល្អមួយដែលមានការការពារ។ យុទ្ធនាការ Every day better គឺជាយុទ្ធនាការជម្រុញលើកទឹកចិត្តរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការបំផុសឲ្យប្រជាជនកាន់តែស្រលាញ់ និងឲ្យតម្លៃពេលវេលាក្នុងពេលបច្ចុប្បន្នព្រោះសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់ត្រូវបានការពាររួចជាស្រេចដោយក្រុមហ៊ុន ក្នុងករណីមានហេតុការណ៍អកុសលណាមួយកើតមានឡើង។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីជួយការពារដល់ក្រុមគ្រួសារកម្ពុជា និងជម្រុញឲ្យពួកគាត់អាចរីករាយជាមួយពេលវេលានាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងកម្ពុជា ហើយក្រុមហ៊ុននេះមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានអតិថិជនជាង ១២ ម៉ឺននាក់នៅកម្ពុជា។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ផ្តល់ជូនអ្នក និងក្រុមគ្រួសារនូវកញ្ចប់ធានារ៉ាប់រងអាយុជីវិតដែលសក្តិសមបំផុតដើម្បីប្រាកដថា បើទោះបីជាមានហានិភ័យណាមួយកើតចំពោះអ្នកដែលត្រូវបានធានាក៏ដោយ ក៏សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងបំណងប្រាថ្នាក្នុងថ្ងៃអនាគតនៅតែអាចសម្រេចបាន។
ភាពរីករាយនៅថ្ងៃនេះ មិនសំដៅលើភាពឥតខ្ចោះនៃអ្វីគ្រប់យ៉ាងទេ តែយើងគួរតែរៀបចំដើម្បីការពារអ្វីៗគ្រប់យ៉ាងនៅថ្ងៃអនាគត។ ការសម្រេចចិត្តកាន់តែងាយស្រួល ជីវិតកាន់តែប្រសើរ។
ដើម្បីទស្សនាវីដេអូ សូមចូលទៅកាន់ https://youtu.be/D7s_uHag-24 ឬទស្សនាខាងក្រោមនេះ៖
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh ។
អំពី មេនូឡាយហ៍្វ ខេមបូឌា
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។ យើងកំពុងការពារអនាគតហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាជាង ១២ ម៉ឺននាក់។
អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល
ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ យើងមានស្នាក់ការកណ្តាលជាសកលនៅទីក្រុង Toronto ប្រទេស កាណាដា ហើយយើងមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តាលការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ ២០២០ យើងមានបុគ្គលិកបម្រើការងាជាង ៣៧ ០០០ នាក់ភ្នាក់ងារធានារ៉ាប់រងប្រមាណ ១១៨ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជិត ៣០ លាននាក់។ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,៣ ទ្រីលានដុល្លារកាណាដា ឬ ៩៤៣ ពាន់លានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ យើងបានផ្ដល់សំណងជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ៣១,៦ ពាន់លានដុល្លារ។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១៥៥ ឆ្នាំមកហើយ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និងទីផ្សារមូលបត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ ៩៤៥។
សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com ៕