ស្ថាបនិក​ក្លឹប​បាល់ទាត់​មួយ​របស់​កម្ពុជា​បរិច្ចាគ​ ១​លាន​ដុល្លារ ​ទិញ​មន្ទីរ​ពេទ្យ​នគរ​ទេព

  • 2021-03-29 06:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​ឧកញ៉ា ​កុក អាន ស្ថាបនិកក្លិបបាល់ទាត់ភ្នំពេញក្រោន ព្រមទាំង​លោកជំទាវ​បាន​បរិច្ចាគ​ថវិកា​ចំនួន​ ១លានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»​ និងប្តូរឈ្មោះមកជាមន្ទីរពេទ្យ ​«ហ្លួងម៉ែ»​ ហើយប្រែក្លាយមកជាសម្បត្តិរដ្ឋ និង​បម្រើ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩។

​ដោយ​កាល​ពី​កន្លង​ទៅ​នេះ ​ឯកឧត្ដម​ឧកញ៉ា ​កុក អាន ​សមាជិក​ព្រឹទ្ធ​សភា​កម្ពុជា ​និង​ជា​ស្ថាបនិក​ក្លឹប​បាល់ទាត់​​ភ្នំពេញ​ក្រោន ​ក៏​បាន​បរិច្ចាគ​ប្រាក់​១​លាន​ដុល្លារ​រួច​ទៅ​ហើយ​ដែរ ​ជូន​សម្ដេច​តេជោ ហ៊ុន សែន ​ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ​១៩។ ​ខណៈ​ដែល​លើក​នេះ ​ថែម​១​លាន​ដុល្លារ​ទៀត ដើម្បី​ជួយ​ទិញ​មន្ទីរពេទ្យ «នគរទេព»​ និងប្តូរឈ្មោះមកជាមន្ទីរពេទ្យ ​«ហ្លួងម៉ែ»​ ហើយប្រែក្លាយមកជាសម្បត្តិរដ្ឋ និង​បម្រើ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩។

អត្ថបទ៖ វិធាវី

អត្ថបទថ្មី