ធ្លាប់តែឃើញសិស្សគុន ITF បញ្ចេញស្នៀតឥលូវប្រធានសហព័ន្ធវិញនៅតែរហ័សល្អ
- 2021-04-19 03:00:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែឃើញសិស្សគុន ITF បញ្ចេញស្នៀតឥលូវប្រធានសហព័ន្ធវិញនៅតែរហ័សល្អ
ចន្លោះមិនឃើញ
កន្លងទៅមិនថាមានកម្មវិធីតូចធំ ឬត្រូវចុះតាមខេត្តគេសង្កេតឃើញមានការសម្ដែងពីក្រុមជម្រើសជាតិកម្ពុជា និងយុវជនថ្នាលតូចៗដើម្បីជាការអបអរ និងបង្ហាញពីភាពរីកចម្រើននៃក្បាច់គុនតេក្វាន់ដូ ITF។
ប៉ុន្មានថ្ងៃនេះអំឡុងភ្នំពេញអនុវត្តន៍ការបិទខ្ទប់ចេញក្រៅអំឡុងកូវីដនេះ គេឃើញឯកឧត្ដម កែវ រ៉េមី បានថតវីដេអូហ្វឹកហាត់ក៏ដូចជារំលឹកនូវក្បាច់គុន ITF ដែលធ្លាប់ហាត់រៀនពីមុនមក។ អ្វីដែលកត់សម្គាល់នោះគឺភាពរហ័សរហួនរបស់ប្រធានសហព័ន្ធខាងលើនេះតែម្ដង បើទោះជាមានវ័យច្រើន សក់លាយពណ៌សក្ដីកាយវិការនៅលឿន។
រំលឹកដែរថា ឯកឧត្ដម កែវ រ៉េមី ជាអនុប្រធានតេក្វាន់ដូ ITF អន្តរជាតិ ជាប្រធានសហព័ន្ធតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា។ បច្ចុប្បន្នប្រធានសហព័ន្ធខាងលើមានខ្សែក្រវាត់ខ្មៅ ៧ដាន ដែលឯកឧត្ដមបានហាត់តាំងពីសង្គម និងសហរដ្ឋអាមេរិកផងដែរ៕