ឱ ភារុណ ថា ពេលការប្រកួតត្រឡប់មកវិញទម្រង់លេងក្រុមអាចធ្លាក់ចុះដោយសារ…
- 2021-04-20 02:44:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱ ភារុណ ថា ពេលការប្រកួតត្រឡប់មកវិញទម្រង់លេងក្រុមអាចធ្លាក់ចុះដោយសារ…
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធបឹងកេត ឱ ភារុណ បង្ហើបថា ដោយសារកូវីដរីករាលដាលនេះធ្វើឲ្យសមត្ថភាពកីឡាករនឹងអាចលេងមិនសូវស៊ីចង្វាក់គ្នាល្អឡើយពេលការប្រកួតត្រលប់មកវិញ។
ការប្រកួតទាំងហ៊ុនសែនខាប់ និង លីគកំពូល បានពន្យាររហូតដល់ថ្ងៃទី២៨ ដោយសារតែកូវីដ។ ស្របពេលដែលគ្រប់ក្រុមត្រូវរំសាយការហ្វឹកហាត់ ឬហ្វឹកហាត់ដោយមិនអាចប្រមូលផ្ដុំមនុស្សច្រើនបាន។ ហេតុផលនេះនឹងធ្វើឲ្យការលេងរបស់ក្រុមទាំងអស់អាចមិនសូវស៊ីចង្វាក់គ្នា មិនថាតែបឹងកេត។
ចំណុចនេះ ភារុណ មើលឃើញថា វាជាការប៉ះពាល់ទាំងអស់ហើយក្រុមរបស់ខ្លួនក៏ដូចគ្នា។ ប៉ុន្តែយ៉ាងណាខ្សែការពារមកពីទឹកដីក្រុងប៉ោយប៉ែតរូបនេះនឹងប្រឹងប្រែងលេងឲ្យបាន១០០% ដើម្បីជាការប្រជែងកៅអីជម្រើសដំបូង។ ភារុន ជាខ្សែប្រយុទ្ធដែលមានសមត្ថភាពល្អម្នាក់ ដែលបានបណ្ដុះចេញពីថ្នាលយុវជនរបស់បឹងកេតផ្ទាល់ហើយបង្ហាញខ្លួនក្នុងឈុតធំនៅឆ្នាំ២០១៧៕