លោក ភក្ត្រា ជិះម៉ូតូបុកប៉ារ៉ាស់នៅតំបន់បិទខ្ទប់មិនអស់ចិត្ត ឆ្លៀតទៅវ៉ៃបូលិសទៀត
- 2021-04-20 05:01:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ភក្ត្រា ជិះម៉ូតូបុកប៉ារ៉ាស់នៅតំបន់បិទខ្ទប់មិនអស់ចិត្ត ឆ្លៀតទៅវ៉ៃបូលិសទៀត
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ មានករណីបុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារឃាត់ខ្លួន ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ និងបានជេរប្រមាទមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ចទៀតផង ។ នេះបើតាមការឱ្យដឹងពី ឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បច្ចុប្បន្ន បុរសរូបនោះ សមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដេីម្បីធ្វេីការសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕