JP Morgan ដក​គម្រោង​ផ្ដល់​ប្រាក់​កម្ចី​ជាង​ ៤​ពាន់​លាន​ដុល្លារ​ពី​ ESL ហើយ​

  • 2021-04-23 11:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ JP Morgan ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ម្ចាស់​គម្រោង​ធំ​ក្នុង​ការ​ផ្ដល់​លុយ​កម្ចី​ជាង​ ៤.៨ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ European Super League ពេល​នេះ​ត្រូវ​បាន​លុប​ចោល​វិញ​ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ធនាគារ​នេះ​ផ្ទាល់​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ JP Morgan បាន​លើកឡើង​ថា​៖" ពួក​យើង​មិន​បាន​គិត​ដិតដល់​ថា​ការ​ផ្ដល់​គម្រោង​កម្ចី​ឲ្យ​ Super League នេះ​​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​​ស្ថាប័ន​​បាល់ទាត់​ ហើយ​វា​នឹង​ប៉ះ​ពាល់​យ៉ាង​ណា​ខ្លះ​ដល់​ស្ថាប័ន​​នេះ​​ទាំង​មូល​នា​ពេល​អនាគត​។ ពួក​យើង​នឹង​រៀន​ពី​កំហុស​ដ៏​ធំ​លើក​នេះ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ JP Morgan បាន​ផ្ដល់​ប្រាក់​កម្ចី​ឲ្យ​ទៅ​ Super League ដើម្បី​ឲ្យ​ផ្ដល់​ប្រាក់​ជាង​ ២៤០​លាន​ដុល្លារ​ ដល់​ជាង​ ៣៤០​លាន​ដុល្លារ​ ទៅ​ក្លឹប​ណា​ដែល​ចូល​រួម​ជា​មួយ​ខ្លួន​៕ ខណៈ​ពេល​នេះ​ក្លឹប​ដែល​ចូល​រួម​ក្នុង​បង្កើត​ ESL នេះត្រូវ​បាន​ចាក​ចេញ​វិញទាំង​អស់​ នៅ​សល់​តែ​ក្លឹប​ Real Madrid និង​ក្លឹប​ Barcelona ប៉ុណ្ណោះ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី