ធ្វើម៉េចទើបក្លាយជាខ្សែប្រយុទ្ធល្អអ៊ីចឹង Privat ឆ្លើយច្បាស់ៗបែបនេះ!

  • 2021-04-30 01:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Privat Mbarga ត្រូវបានចាត់ទុកជាខ្សែប្រយុទ្ធបរទេសដ៏គ្រោះថ្នាក់មួយរូបនៅក្របខ័ណ្ឌលីគកំពូលកម្ពុជា ខណៈឆ្នាំ២០១៩ គេបាន​ជួយក្លឹបព្រះខ័នរាជស្វាយរៀងលើកពានលីគ ហើយ​គេ​ថែម​ទាំង​ជាប់ជាកីឡាករ រកគ្រាប់បាល់ច្រើនជាង​គេ​រហូតដល់៣៦គ្រាប់។

ពេលសួរថាតើធ្វើយ៉ាងម៉េច​ទើបអាចក្លាចជាខ្សែប្រយុទ្ធដ៏ល្អ? អ្វីជាការប្ដេជ្ញា? អ្វីជាគោលការណ៍ និងច្បាប់ផ្ទាល់ខ្លួនរបស់អ្នក?

កីឡាករសញ្ជាតិកាម៉ារូន បានឆ្លើយតបទាំងមិន​ស្ទាក់ស្ទើរ​ថា ៖«ខ្ញុំជឿថាគ្មានអ្វីអាថ៌កំបាំងទេ គឺខ្ញុំប្រឹងប្រែងខ្លាំងទម្រាំក្លាយជាខ្សែប្រយុទ្ធដូច​ជាខ្ញុំសព្វថ្ងៃនេះ ហើយខ្ញុំពិតជាសំណាងដែលមានក្រុម និងកីឡាករល្អៗនៅជុំវិញខ្លួន​ ដែលធ្វើឱ្យ​ខ្ញុំងាយស្រួលរកគ្រាប់បាល់ និងបញ្ជូនបាល់ឱ្យ​មិត្ត​រួម​ក្រុម​»។

អតីតកីឡាករណាហ្គាវើលដ៍ បឹងកេត វេសស្ទឺភ្នំពេញ អង្គរថាយហ្គឺរ និង​អាស៊ីអឺរ៉ុបយូណាធីត បានសង្កត់ធ្ងន់ថារូបគេនឹងខិតខំប្រឹងប្រែង​បន្ត​ទៀត ក្នុងនាមជាកីឡាករបាល់ទាត់អាជីព ហើយគោលបំណងធំបំផុតរបស់គេគឺជួយក្លឹបលើកពានលីគកំពូលកម្ពុជាឱ្យ​បានច្រើន តាមដែលអាចធ្វើបាន។

គួរបញ្ជាក់ថា ក្រៅពីហ្វឹកហាត់ជាមួយក្លឹបព្រះខ័នរាជស្វាយរៀង ខ្សែប្រយុទ្ធរូបនេះក៏បានហ្វឹកហាត់បន្ថែមខ្លួនឯង ដើម្បីបង្កើនសមត្ថភាព៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី