សោកស្ដាយ! Van Dijk ប្រកាស​មិន​ចូល​លេង​ Euro ជាមួយ​ជម្រើស​ជាតិ​ហុល្លង់​ទេ!

  • 2021-05-12 13:18:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Liverpool កីឡាករ​ Virgil Van Dijk បាន​ប្រកាស​ថា ខ្លួន​មិន​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍​ Euro ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ទេ ដោយ​នៅ​សម្រាក​ព្យាបាល​របួស​ឲ្យ​ជា​សិន។

កីឡាករ​ហុល្លង់​រូប​នេះ​បាន​រងរបួស​ជង្គង់​ធ្ងន់ធ្ងរ​កាល​ពី​ខែ​តុលា ឆ្នាំ២០២០ កន្លង​ទៅ ដោយ​កាល​នោះ​គេ​បាន​ប៉ះ​ទង្គិច​ជាមួយ​អ្នក​ចាំ​ទី​ក្លឹប Everton ដែល​ធ្វើ​ឲ្យ​គេ​នៅ​ក្រៅ​ទីលាន​បាល់ទាត់​សរុប ១៨ខែ ទើប​ព្យាបាល​របួស​ជា។

និយាយ​ប្រាប់​គេហទំព័រ​ផ្លូវការ​ Liverpool កាល​ពី​ពេល​ថ្មីៗ​នេះ​កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ជាមួយ​នឹង​រឿងរ៉ាវ​គ្រប់​យ៉ាង​ ដែល​បាន​កើត​ឡើង​ ខ្ញុំ​គិត​ថា​ ជម្រើស​មិន​ទៅ​លេង​ Euro ជាមួយ​ហុល្លង់​ជា​ជម្រើស​មួយ​ដ៏​ល្អ។ ខ្ញុំ​យក​ពេល​នេះ​ ដើម្បី​រៀន​ដើរ​តិច​តួច​ឡើង​វិញ ក្រោយ​ពី​របួស។ ប្រសិន​បើ​ប៉ង​ចង់​លេង​នៅ​ប្រកួត​ដើម​រដូវ​កាល​ក្រោយ មើល​ទៅ​វា​អាច​ទៅ​រួច " ។

យ៉ាងណាមិញ កីឡាករ​វ័យ ២៩ឆ្នាំ​រូប​នេះ​បាន​បន្ត​៖ " ជម្រើស​ដ៏​ល្អ​បំផុត​នោះ​គឺ នៅ​សម្រាក​ព្យាបាល​របួស​ឲ្យ​ពេញ ១៨ខែ " ។

កន្លង​មក លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប​ Liverpool បាន​លើកឡើង​ថា លោក​មិន​ចង់​ឲ្យ Van Dijk ប្រញាប់​ចូល​លេង​វិញ​ទេ ដោយ​ហេតុ​ថា នេះ​ជា​អាជីព​នៅ Liverpool ជា​អាជីព​រយៈពេល​វែង​របស់​ Van Dijk៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី