ក្រុម​តេក្វាន់ដូ​ WT​ របស់​កម្ពុជា​២រូប​ចេញ​ទៅ​ប្រកួត​ជម្រុះ​ដណ្ដើម​សិទ្ធ​ចូលរួម​អូឡាំពិក​ ២០២០​

  • 2021-05-17 06:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេមរសហព័ន្ធ​តេក្វាន់​ WT​ បញ្ចូល​កីឡាករ​ កីឡា​ការិនី​សរុប​២នាក់​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ ហ្សកដង់​ ដើម្បី​ដណ្ដើម​សិទ្ធ​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍​ អូឡាំពិក​ ២០២០​ ទីក្រុង​តូក្យូ។​

កីឡាករ កីឡា​ការិនីដែល​តំណាងកម្ពុជា

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ ខេមរសហព័ន្ធ​តេក្វាន់​ ព្រឹក​មិញ​នេះ​បាន​បញ្ជាក់​ថា​ សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​ វ៉ា​ មិថុនា​ និង​កីឡា​ការិនី​ ខាសាន់ដ្រេ នីកូលថាប់ ​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រទេស​ ហ្សកដង់​ ដើម្បី​ប្រកួត​ជម្រុះ​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ អូឡាំពិក​ ២០២០​ ទីក្រុង​តូក្យូ​ ដែល​លើក​ពេល​មក​ធ្វើ​នៅ​ ២០២១​ នេះ​វិញ។​ ក្នុង​នោះកិឡាករ​ មិថុនា​ គឺ​លេង​លើ​ប្រភេទ​ទម្ងន់​ ៨០​គីឡូក្រាម​ចុះ​ក្រោម​ រី​ឯ​កីឡា​ការិនី​ ខាសាន់ដ្រេ នីកូលថាប់​ គឺ​លេង​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម។​

លោកគ្រូ Yong Sok Choi ដែលដឹកនាំកីឡាករទៅ(ឆ្វេង)

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​អូឡាំពិក​ ឆ្នាំ​នេះ​កម្ពុជា​បញ្ចូល​ ៤ប្រភេទ​កីឡា​ទៅ​ចូលរួម​ ដោយ​ក្នុង​នោះ​២ប្រភេទ​កីឡា​រួម​មាន​ តេក្វាន់ដូ​ WT​ និង​គុនដាវ​ ត្រូវ​ប្រកួត​ជម្រុះ​ និង​២ប្រភេទ​កីឡា​ទៀត​មាន​ ហែលទឹក​ និង​អត្តពលកម្ម​គឺ​បាន​សិទ្ធ​អនុគ្រោះ​ចូលរួម៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី