ក្រោយចាក់វ៉ាក់សាំង Sinovac ហើយ Chompoo Araya ថាវ៉ាក់សាំងណាក៏ល្អ គួរទៅចាក់ទាំងអស់គ្នា

  • 2021-05-18 06:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​កំពូល​តារា​ស្រី​ប្រចាំ​ប្រទេស​ថៃ Chompoo Araya បាន​ទទួល​ការ​ចាក់វ៉ាក់សាំងប្រឆាំង​នឹង​មេរោគកូវីដ១៩រួច​ នាង​ក៏​បាន​ទទួល​ Comment ជាច្រើន​ដែរពីសំណាក់​អ្នក​គាំទ្រ ជាពិសេស​ទាក់ទង​នឹង​ប្រភេទវ៉ាក់សាំង​ដែល​នាង​ចាក់ គឺ Sinovac (ស៊ីណូវ៉ាក់)

ថ្មីៗ​នេះ​ ក្រោយ​បាន​ចាក់​វ៉ាក់សាំង​ បង្ការការ​ឆ្លងមេរោគកូវីដរួច Chompoo ក៏បាន​បង្ហោះ​សំណេរដ៏វែង និយាយគុណប្រយោជន៍នៃ​ការ​ចាក់វ៉ាក់សាំង និងបាន​បញ្ជាក់​ទៀតថា វ៉ាក់សាំងណា​ក៏មានប្រសិទ្ធិភាពដែរ ហើយនៅពេល​បាន​ចាក់ហើយ យើងនឹង​កាន់តែមាន​ភាពជឿជាក់ជាង​មុនក្នុង​ការប្រាស្រ័យទាក់ទង​គ្នា ដោយមិន​បាន​ភ័យ​បារម្ភ​ថា​នឹង​ប្រឈម​ហានិភ័យចំពោះ​គ្នាទៅវិញទៅមក។

Chompoo បាន​សរសេរ​ថា៖ **«ដំបូង​ខ្ញុំ​ចង់​មក​ Share ពី​ការ​សម្រេច​ចិត្តផ្ទាល់​ទៅទទួលយក​ការ​ចាក់វ៉ាក់សាំង។ ដោយសារ​ស្ថានភាព​មេរោគ​ឆ្លងកាន់តែ​ធ្ងន់ធ្ងរខ្លាំង​បច្ចុប្បន្ននេះ ហើយដោយសារ​មាន​កូនតូចៗផង និង​បារម្ភ​ខ្លាច​មាន​ការ​ចម្លងទៅឲ្យជីដូនផង ហើយអ្វី​ដែល​សំខាន់​បំផុតនោះ​គឺ​មាន​ផែនការយក​កូនផង តែ​មើលមិនឃើញទេ ថា​ស្ថានការណ៍នេះ​នឹង​បន្តយូរយ៉ាងណា​តទៀតនោះទេ។ ដូចនេះ​ខ្ញុំ​ចង់​ផ្ដល់ឲ្យខ្លួន​ឯងមាន​អភ័យឯកសិទ្ធិឲ្យបាន​ល្អបំផុត ​បន្ថែម​លើ​ការកំណត់ការការពារឲ្យបាន​ខ្ពស់បំផុត រក្សារាងកាយឲ្យមាំមួន រួមទាំងការ​បរិភោគ ប្រើវិធីគ្រប់យ៉ាងដែលអាច​ចែករំលែកគ្នាបាន​តាម​បណ្ដាញសង្គម ថាវាពិតជា​អាច​ជួយប្រយុទ្ធ​នឹង​ជំងឺ COVID-19 បាន (របស់ក្ដៅ ឱសថបុរាណចិន ថ្នាំខៀវ ទឹកថ្នាំព្យាបាល​បំពង់ក)។

ដូច្នេះ​ ក៏ចាប់​ផ្ដើមសិក្សាស្វែង​រក​ព័ត៌មាន​ដែល​មាន​ ហើយនិយាយតាមត្រង់ថា​នៅពេលដំបូងៗដែលមានព័ត៌មានពីការ​ផលិតវ៉ាក់សាំងចេញមក ប្រសិន​គិតថាមិនឱកាស ក៏នឹងជ្រើសឈ្មោះប្រភេទវ៉ាក់សាំងណា​ដែលស្ដាប់ចូលត្រចៀកយើងដូចជា វ៉ាក់សាំង Pfizer ឬ J&J ហើយខ្ញុំ​សារភាពតាម​ត្រង់ថា គំនិតចង់ទៅចាក់នៅ​ក្រៅប្រទេស​ក៏មានចា៎ តែក្នុងអំឡុងពេល​នោះ ខ្ញុំ​ក៏ព្យាយាមស្វែង​រក​ព័ត៌មានទូទៅ ដរាបណាខ្ញុំ​អាច​រក​បាន ទាក់ទង​នឹង​វ៉ាក់សាំង​ ព្រម​ទាំងប្រភេទនីមួយៗ ហើយយក​មក​វា​មក​សម្រេច​ចិត្ត ហើយគិតថា​នឹង​មាន​ឲ្យចាក់ ឬ​អត់?»

Chompoo ក៏​បាន​វែកញែក​ពី​ការ​សម្រេចចិត្ត​មុន​ឈាន​ដល់ការ​ជ្រើស​យក​វ៉ាក់​សាំង​មួយ​ណា​មក​ចាក់​ដែរ ដោយក្នុង​នោះ​សរុបជារួម Chompoo សង្កត់ន័យ​ថា​ វ៉ាក់សាំង​ណាក៏មាន​ប្រសិទ្ធភាព​ដូចគ្នា ព្រោះបាន​ធ្វើឲ្យប្រព័ន្ធ​ភាពស៊ាំក្នុង​ខ្លួន​កានើតែ​រឹង​មាំ ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា​នឹង​មិនអាច​ឆ្លង​មេរោគ​កូវីដ​បាន​ទេ ទាស់​ត្រង់​ថា​ នៅពេល​បាន​ចាក់​ថ្នាំ​ហើយ នោះ​សភាព​ជំងឺ​ក្នុង​ខ្លួន​អាច​​ស្រាល​ជាង​ពេល​ដែលមិនទាន់​ចាក់ ម្យ៉ាងយើង​ក៏អាច​សម្រួល​បន្ទុក​បាន​ខ្លះ​ដល់ក្រុម​គ្រូពេទ្យដែរ។

ដូចនេះ​ Chompoo ក៏​បាន​សំណូម​ពរ​ដល់គ្រប់គ្នា សូម​ទៅ​ទទួល​យក​ការ​ចាក់វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ការពារ​ការឆ្លង​ជា​យថាហេតុដោយប្រការណាមួយ ស្របពេលស្ថានភាព​នៃការរាតត្បាតសព្វថ្ងៃកំពុង​រាលដាលខ្លាំង៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី