កសិករខ្មែរចិញ្ចឹមខ្យងជំពុះទា អាចរកចំណូលបានមិនធម្មតា ក្រោយទទួលបានការពេញនិយមខ្លាំង

  • 2021-06-08 03:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្យងចំពុះទា កំពុងពេញនិយមនៅខេត្តកោះកុង ជាពិសេសសម្រាប់យុវវ័យកម្ពុជា ដែលចូលចិត្តដើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិ។ ខ្យងចំពុះទាត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ពាមក្រសោបប្រមាណ ១១៥គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០ បង្គោល នៅក្នុងផ្ទៃទឹកសមុទ្ទប្រមាណ ៥០ ហិកតា ដែលអាចផលិតខ្យងចំពុះទា ជាមធ្យម ៣,១៦៣តោន ក្នុងមួយឆ្នាំ។

ក្នុងចន្លោះខែមករា-ឧសភា និងខែកញ្ញា-ធ្នូ ខ្យងចំពុះទាស្រស់ទាំងសំបកមានតម្លៃ ៥ពាន់រៀល(៥,០០០៛) និងចំហុយបកសំបករួច មានតម្លៃ ៦ម៉ឺនរៀល (៦០,០០០៛) ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យសហគមន៍នេះ អាចរកចំណូលបានប្រមាណ ៤លាន ៥សែនដុល្លារទៅឋ៦លានដុល្លារ ($៤,៥០០,០០០-៦,០០០,០០០) ដុល្លាក្នុងមួយឆ្នាំ។

បច្ចុប្បន្ននេះ ខ្យងចំពុះទាដែលផលិតដោយសហគមន៍ពាមក្រសោបភាគច្រើន ត្រូវនាំចេញទៅប្រទេសថៃ និងវៀតណាម តាមរយ:ឈ្មួញកណ្តាល ហើយមានតិចតួចបំផុតត្រូវបានយកមកលក់នៅទីក្រុងភ្នំពេញ។ ថ្មីៗនេះតាមរយ:ការសម្របសម្រួលរបស់គម្រោង "និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា" នៃក្រសួងបរិស្ថាន ផ្សារម៉ាក្រូនឹងប្រមូលទិញខ្យងចំពុះទានេះ ដើម្បីចែកចាយ និងដាក់លក់នៅទីក្រុងភ្នំពេញ។

ខ្យងចំពុះទា អាចកែច្នៃជាមុខអាហារច្រើនប្រភេទ ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ។ល។ តែប្រជាជនកម្ពុជា ចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅឬញាំ សម្លរខ្ទិះដូង ឆាគ្រឿង កែង ។ល។ ហើយក៏អាចផលិតជា ប្រេងខ្យងបានដែរ។ រីឯ កាក់សំណល់ និងសំបកខ្យងចំពុះទា ត្រូវបានកិនកែច្នៃលាយជាចំណីសត្វ និងធ្វើកំបោរ៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទសម្រួលដោយ ៖ Su In