Blind ថាខ្លួនស្ទើរតែសុំដកខ្លួនពីការប្រកួតយប់មិញ ក្រោយឃើញរឿង Eriksen
- 2021-06-14 03:19:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Blind ថាខ្លួនស្ទើរតែសុំដកខ្លួនពីការប្រកួតយប់មិញ ក្រោយឃើញរឿង Eriksen
ចន្លោះមិនឃើញ
ខ្សែការពារជម្រើសជាតិហុល្លង់ Daley Blind ថាខ្លួនស្ទើរតែសុំជម្រើសជាតិដកខ្លួនចេញទៅហើយ បន្ទាប់ពីឃើញហេតុការណ៍ដ៏រន្ធត់របស់ Christian Eriksen។
Christian Eriksen បានដួលបាត់បង់ស្មារតី និងស្ទើរតែបាត់បង់ជីវិតទៅហើយ បន្ទាប់ពីមានបញ្ហាគាំងបេះដូងអំឡុងពេលប្រកួត។ រហូតមកដល់ពេលនេះ សាមីខ្លួននៅមិនទាន់ចេញពីពេទ្យទេ ដោយត្រូវតាមដានសុខភាពបន្ដទៀត។ ហេតុការណ៍នេះហើយ បានធ្វើឱ្យកីឡាករមួយចំនួនមានស្មារតីមិនល្អនោះទេ ព្រោះខ្លាចហេតុការណ៍នេះកើតលើខ្លួនដែរ។
ជាក់ស្ដែង Blind ខ្សែការពាររបស់ហុល្លង់ដែលធ្លាប់មានបញ្ហាបេះដូងដែរនោះ បាននិយាយថា៖ “ខ្ញុំត្រូវជំនះឧបសគ្គផ្លូវចិត្តក្នុងការចូលលេង។ ខ្ញុំមានមោទកភាពដែលខ្ញុំអាចធ្វើបាន។ ហេតុការណ៍ដែលបានកើតឡើងលើ Eriksen វាសឹងតែធ្វើឱ្យខ្ញុំបោះបង់ឱកាសលេង Euro នេះទៅហើយ”៕