នេះ​ជា​​មូលហេតុ​ ហេង​ ទីណា និង​តាំង​ ពិសី ចុច​យក​​បារាំង​ជា​ជើង​ឯក​ EURO

  • 2021-06-15 01:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​របស់​ណាហ្គាវើល ហេង​ ទីណា និង ខ្សែ​ការពារ​ឆ្នើម​របស់​ក្លឹប​បាល់ទាត់ ​Angkor Tiger តាំង ពិសី បាន​គិត​ថា ប្រទេស​បារាំង​ នឹង​ក្លាយ​ជា​ជើង​​ឯក​ព្រឹត្តិការណ៍ EURO 2020 ។​​

ហេង ទីណា

ក្នុង​ការ​ចុច​យក​ប្រទេស​ណា​មួយ​ជា​ជើង​ឯក​ត្រូវ​តែ​មាន​មូលហេតុ​​របស់​ខ្លួន​ ជាក់​ស្ដែង​ខ្សែការពារ​ស្លាប​ តាំង ពិសី គិត​ថា បារាំង​ជា​​ក្រុម​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ ម្យ៉ាង​ទៀត​ប្រទេស​នេះ​​ជា​ប្រទេស​ដែល​គេ​គាំទ្រ​ផង​ដែរ។ ចំណែក​ ហេង ទីណា ​ខ្សែ​បម្រើ​ការពារ​របស់​ណាហ្គាវើល​គាំទ្រ​បារាំង ដោយសារ​ប្រទេស​មាន​កីឡាករ​ដែល​ជា​និមិត្ត​រូប​របស់​ខ្លួន​គឺ​ Paul Pogba និង N'Golo Kanté​។ មួយ​វិញ​ទៀត​ទីណា​គិត​ថា បារាំង​សក្តិសម​ឈ្នះ​ជើង​ឯក​ព្រឹត្តិការណ៍​​នេះ​ជាង​គេ​ ដោយសារ​គុណភាព​កីឡាករ​ល្អ​ៗ​ច្រើន​​ខ្លាំង​មែនទែន។

រំលឹក​ថា វេលា​ម៉ោង​២​:០០​នាទី​យប់​នេះ​បារាំង​ត្រូវ​ប៉ះ​ក្រុ​ម​ខ្លាំង​អាល្លឺម៉ង់ សម្រាប់​ការ​ប្រកួត​​សន្សំ​ពិន្ទុ​ដំបូង​របស់​ខ្លួន​​ក្នុង​ពូល​ F៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី