ជម្រើសជាតិអង់គ្លេសដកឈ្មោះអ្នកចាំទី Man Utdចេញពីបញ្ជីកីឡាករ Euro ជំនួសដោយអ្នកចាំទី Sheffield
- 2021-06-15 10:44:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសជាតិអង់គ្លេសដកឈ្មោះអ្នកចាំទី Man Utdចេញពីបញ្ជីកីឡាករ Euro ជំនួសដោយអ្នកចាំទី Sheffield
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិអង់គ្លេសបានដកឈ្មោះអ្នកចាំទីក្លឹប Manchester United កីឡាករ Dean Henderson ចេញពីបញ្ជីឈ្មោះកីឡាករអង់គ្លេសសម្រាប់លេងនៅក្នុងក្របខ័ណ្ឌពានជើងឯកទ្វីបអឺរ៉ុប UEFA Euro 2020 ដោយជំនួសវិញដោយអ្នកចាំទីក្លឹប Sheffield United កីឡាករ Aaron Ramsdale។
អ្នកចាំទី Henderson បានរងរបួសចង្កេះ ដែលធ្វើឲ្យគេចូលរួមតិចតួចនៅក្នុងព្រឹត្តិការណ៍ Euro។ កីឡាកររូបនេះនឹងត្រលប់ទៅព្យាបាលនៅក្លឹប Manchester United សម្រាប់ត្រៀមរដូវកាលថ្មី។
យោងតាមច្បាប់របស់ UEFA ក្រុមជម្រើសជាតិទាំងអស់មានសិទ្ធិផ្លាស់ប្ដូរអ្នកចាំទីនៅគ្រប់វគ្គទាំងអស់នៃព្រឹត្តិការណ៍ Euro ប្រសិនបើកីឡាករនោះមានបញ្ហារបួស ឬ បញ្ហាសុខភាពណាមួយ។
Ramsdale ធ្លាប់ចូលលេងឈុតយុវជនរបស់ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំ និងអាយុក្រោម១៩ឆ្នាំ។ កីឡាកររូបនេះធ្លាប់ជួយអង់គ្លេសឲ្យឈ្នះពាន Euro U-19 កាលពីឆ្នាំ២០១៧កន្លងទៅ៕