ម្នាក់​នេះ​នឹង​ក្លាយ​ជាប្រធាន​ក្រុម​​បរទេស​​ដំបូង​​គេ​របស់ Real ក្នុង​រយៈពេល​១១៧​ឆ្នាំ

  • 2021-06-17 01:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី Sergio Ramos ប្រកាស​សម្រេច​ចិត្ត​ចាកចេញ​ពី Real Madrid ក្រោយ​រួមរស់​អស់​រយៈពេល​១៦​ឆ្នាំ Marcelo នឹង​ត្រូវ​​ស្នង​តំណែង​ជាប្រធាន​ក្រុម​ទី​មួយ។

នេះ​មាន​ន័យ​ថា Marcelo ​នឹង​ក្លាយ​ជាប្រធាន​ក្រុម​​​ទី​មួយ​ជនជាតិ​បរទេស​​ដំបូង​​គេ​របស់ Real ចាប់​តាំង​ពី​ឆ្នាំ​១៩០៤។ ប្រធាន​ក្រុម​​បរទេស​​ចុង​ក្រោយ​បំផុត​​របស់ Real គឺ​លោក Federii Revuelto សញ្ជាតិ​​ហ្គាតេម៉ាឡា។

តាម​ច្បាប់​ទម្លាប់​នៅ Real Madrid តំណែង​ប្រធាន​ក្រុម​ត្រូវ​បាន​ផ្ដល់​ជូន​កីឡាករ​ដេល​លេង​យូរ​ជាង​គេ​ក្នុង​ក្រុម។ មាន​ន័យ​ថា Marcelo ដែល​នៅ Madrid ១៥​ឆ្នាំ​នឹង​ត្រូវ​ស្នងតំណែង​ពាក់​ស្លាក់ប្រធាន​ក្រុម។

Ramos បាន​ស្នង​តំណែង​ប្រធាន​ក្រុម​ពី​អ្នក​ចាំ​ទី Iker Casillas កាល​ពី​ឆ្នាំ​២០១៥ និង​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​ចំនួន​​១២ រួម​​​មាន​ទាំងការ​លើក​ពាន Champions League ៣​រដូវ​កាល​ជាប់​គ្នា៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី