ជេសា​ ខ្លាំង​មែន​ឈ្នះ​មេដាយ​មាស​ទៀត​ហើយ​នៅ​ អាមេរិក​

  • 2021-06-28 02:06:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វ័យ​ក្មេង​ខ្មែរ-អាមេរិក​ បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​បន្ថែម​ទៀត​ហើយ​ និង​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​រឹតតែ​ល្បី​បន្ទាប់​អាច​យក​ឈ្នះ​មេដាយ​មាស​ ការ​ប្រកួត​ថ្នាក់​នៅ​ឯ​សហរដ្ឋអាមេរិក​ថ្មីៗ​នេះ។​

រូបភាពលើផេក ជេសា

នេះ​បើ​តាម​ការ​លើក​ឡើង​ក្នុងផេក Cambodia SEA GAMES 2023​ បញ្ជាក់​ថា​កីឡាការិនី​ឈាម​ជ័រ​ខ្មែរ-អាមេរិក​ រូប​នេះ​ទើប​តែ​ឈ្នះ​មេដាយ​មាស​ ១គ្រឿង​ទៀត​ហើយ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ដែល​មាន​អត្តពលិក​ចូលរួម​រហូត​ដល់​ ៤០០០​នាក់​នៅ​ឯ​ទីក្រុង​ Las Vegas។​ មេដាយ​មាស​ដែល​ ជេសា​ ឈ្នះ​លើ​ប្រភេទ​វិញ្ញាសា​ខ្សែក្រវាត់​ (Jiu-Jitsu)។​

កីឡា​ការិនី​ខ្មែរ-អាមេរិក​រូប​នេះ​ពិត​ជា​ខ្លាំង​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​មែន​ក្នុង​មជ្ឈដ្ឋាន​ Jiu-Jitsu​ លើ​ពិភពលោក​ដោយ​សារ​តែ​សមត្ថភាព​ល្អ​ និង​ការ​ឈ្នះ​មេដាយ​ដៃ​រាប់​ភ្លេច​កន្លង​ទៅ។​ មួយ​វិញ​ទៀត​ជាប់​ជា​កីឡា​ការិនី​វ័យ​ក្មេង​ទៀត​ផង​ដែល​ទទួល​ខ្សែក្រវាត់​ខ្មៅ​កន្លង​ទៅ។​

រូបភាពលើផេក ជេសា

រំលឹក​ដែរ​ថា​ ជេសា ខាន់​ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់​ជាតិ​នៅ​ឯ​អាមេរិក​អំឡុង​ថ្ងៃ​ទី២៤-២៦​ មិថុនា​ ២០២១​ នេះ​ដោយ​មាន​អត្តពលិក​ចូលរួម​ប្រហែល​ ៤០០០​នាក់​លេង​លើ​ច្រើន​ប្រភេទ​កីឡា​ផ្សេងៗ​គ្នា។​ កីឡា​ការិនី​រូប​នេះ​ធ្លាប់​ឈ្នះ​មេដាយ​មាស​កីឡា​អាស៊ី​ ឈ្នះ​មេដាយ​មាស​ ស៊ីហ្គេម​ ជូន​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​មុន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម