រោងចក្រផលិតកង់ កង់អគ្គិសនី និងគ្រឿងបង្គុំ នឹងធ្វើនៅស្វាយរៀងមានតម្លៃជិត ១៤លានដុល្លារ
- ច័ន្ទ, 28 មិថុនា 2021 07:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រផលិតកង់ កង់អគ្គិសនី និងគ្រឿងបង្គុំ នឹងធ្វើនៅស្វាយរៀងមានតម្លៃជិត ១៤លានដុល្លារ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន “LEISGER (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រយានគ្រប់ប្រភេទ។
គ្រោងបង្កើតរោងចក្រ “LEISGER (CAMBODIA) CO., LTD.” នេះ នឹងត្រូវធ្វើឡើងនៅទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង, មានដើមទុនវិនិយោគប្រមាណ ១៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥១នាក់៕