ព្រឺសម្បុរ! បណ្ដុំរូបភាពច្រើនសន្លឹករបស់អតីតតារាចម្រៀង តាតា មើលកាន់តែយូអាចបះរោម

  • 2021-07-09 08:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាចម្រៀងស្រីល្បីឈ្មោះក្នុងឆ្នាំ២០០០ កញ្ញា តាតា ធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ក្រោយបណ្ដុំរូបភាពរាប់រយសន្លឹកក្នុង Instagram ផ្លូវការរបស់នាងបន្តកាចែកចាយលើបណ្ដាញសង្គម ហើយរូបភាពទាំងនោះហាក់មានភាពខុសចម្លែកពីតារា ដទៃត្រង់ថាសុទ្ធតែជាប្រភេទរូបកាត់តមុខដាក់តុក្កតា មើលកាន់តែយូកាន់តែព្រឺ។

កញ្ញា តាតា ដែលរូបបានមហាជនស្គាល់ថាជាអតីតតារាចម្រៀងស្រីល្បីឈ្មោះបំផុតអំឡុងឆ្នាំ២០០០ ក្រោយមកតារាស្រីរូបបាត់បាត់ខ្លួនចេញពីវិស័យសិល្បអស់ជាច្រើនឆ្នាំមកនេះ។ ដោយទើបតែថ្មីៗនេះ លេចទស្សនីយភាពថ្មីម្ដងទៀតលើបទចម្រៀងចាស់ៗរបស់គឺបទ”ដើរវៃគេ” និងបទចម្រៀងផ្សេងទៀត លើបណ្ដាញសង្គម។

ដោយឡែកអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះគឺ ឯកជនភាពរបស់តារារូបនេះហាក់ពុំសូវបញ្ចេញ ប៉ុន្មានទេ អ្វីដែលនាងបានត្រឹមបង្ហាញនោះគឺ សុទ្ធតែជាប្រភេទរូបកាត់តមុខដាក់លើតុក្កតាផ្សេងជា ច្រើននៅក្នុង IG របស់នាង។ លើសពីនេះមហាជនជាច្រើនបានលើកឡើងថាចូលមើលរូបភាពនាងទាំងនោះហើយអាចមានអារម្មណ៍ព្រឺសម្បុរនិងមានភាពចម្លែកបន្ដិច ស្មានមិនត្រូវជារូបនាង។

យ៉ាងណាមិញថ្មីៗនេះ តាតា ក៏ទើបតែបង្ហាញវត្តមានរបស់ខ្លួនដោយបានបញ្ចេញវីដេអូខ្លីមួយ កាលពីថ្ងៃទី២ កក្ដដា នេះដែលបានធ្វើដំណើរទៅចាក់វ៉ាក់សាំងលើកទីពីរ។ ក្នុងនោះ តាតា ហាក់ ប្រែសម្រស់មើលសឹងមិនស្គាល់៕

មើលរូបខាងក្រោម៖

អត្ថបទ៖ Pav SreyPich