គ្រូ​អង់គ្លេស​មាន​បំណង​ដឹកនាំ​ក្រុម​បន្ត​ទៀត ក្រោយ​បរាជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Euro

  • 2021-07-12 12:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Gareth Southgate គ្រូ​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា លោក​មាន​បំណង​ចង់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​កាតារ​ឆ្នាំ២០២២។

អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​ដឹកនាំ​ក្រុម​ទៅ​កាន់​កាតារ។ ប្រាកដ​ណាស់​ យើង​ត្រូវ​តែ​លេង​វគ្គ​ជម្រុះ​ ដើម្បី​ទៅ​លេង​នៅ​កាតារ " ។

សារព័ត៌មាន BBC បាន​ចុះ​ផ្សាយ​ថា លោក Southgate ត្រូវ​បាន​ប្រទះ​ឃើញ​ថា អាក់​អន់​ស្រពន់​ចិត្ត ក្រោយ​អង់គ្លេស​ចាញ់​អ៊ីតាលី​ ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ហើយ​លោក​មិន​បាន​និយាយ​សន្និសីទ​កាសែត​ភ្លាមៗ​ទេ​នោះ​ទេ ទាល់​តែ​ព្រឹក​ឡើង​ (ម៉ោង​នៅ​អង់គ្លេស) ទើប​លោក​និយាយ​ជាមួយ​អ្នក​កាសែត។

លោក​ Southgate បាន​និយាយ​ថា៖ " ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​មួយ​ចំនួន​ ដើម្បី​មើល​ប្រកួត​យប់​មិញ​ម្ដង​ទៀត ដើម្បី​វាយតម្លៃ​ពី​ការ​ប្រកួត។ ខ្ញុំ​ត្រូវ​ការ​សម្រាក ហើយ​វា​ពិត​ជា​មាន​អារម្មណ៍​អស្ចារ្យ​ណាស់ ដែល​បាន​ដឹកនាំ​ក្រុម​តំណាង​ប្រទេស​ខ្ញុំ​ក្នុង​ព្រឹត្តិការណ៍​បែប​នេះ " ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម