ស្វាគមន៍! បវរកញ្ញាកម្ពុជា រ៉េត សារីតា វិលត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ភារកិច្ចរួចរាល់

  • 2021-07-15 07:48:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមហ្វេសប៊ុកផ្លូវការរបស់ Miss Universe Cambodia 2020 រ៉េត សារីតា បានវិលត្រឡប់មក ពីសហរដ្ឋអាមេរិក ដល់ទឹកដីកម្ពុជាវិញហើយបន្ទាប់ពីបំពេញភារកិច្ចជូនជាតិ និងបន្តស្នាក់នៅអស់រយៈ ពេលជាង៣ខែមកនេះ។

ជាក់ស្ដែង Story ហ្វេសប៊ុកផ្លូវការរបស់ សារីតា បានបញ្ជាក់យ៉ាងច្បាស់ថាកាលពីយប់ថ្ងៃទី ១៤ ឈាន ចូលថ្ងៃទី១៥ កក្ដដានេះ Miss Universe Cambodia រូបនេះបានធ្វើដំណើរមកដល់មាតុភូមិវិញហើយ ដោយឡែកសង្កេតឃើញថាការហោះវិលមកកម្ពុជាវិញលើក សារីតា ហាក់មិនបានបង្ហាញជាសាធារណ អ្វីនោះទេ ពោលគឺដោយសារបញ្ហាជំងឺកូវីដ-១៩កំពុងរាលត្បាតខ្លាំង។

យ៉ាងណាមិញចំពោះបវរកញ្ញាផ្ទាល់បន្ទាប់ពីមកដល់កម្ពុជារួច នាងក៏បានរក្សានូវវិធានការ៣កុំ៣ការពារ យ៉ាងខ្ជាប់ខ្ជួនដោយ សារីតា បានដាក់ខ្លួនដាច់ដោយក្នុងរយៈពេល ១៤ ថ្ងៃ។

រម្លឹកផងដែរថា រ៉េត សារី តំណាងប្រទេសកម្ពុជាចេញទៅប្រកួត Miss Universe International តាំងពី ចុងខែ៤ មកម្ល៉េះហើយកម្មវិធីក៏បានបញ្ចប់សព្វគ្រប់ហើយដែរ ដោយរកឃើញម្ចាស់ពានបានទៅ បវរកញ្ញា Mexico ប៉ុន្តែ សារីតា មិនបានមកវិញភ្លាមៗនោះទេដោយសារតែនាងនៅមានភារកិច្ចជួបជុំ បងប្អូនខ្មែរនៅទីនោះ ជាពិសេសនាងរងចាំថ្ងៃបញ្ចប់ការសឹក្សារបស់ប្អូនប្រុសរបស់នាង៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម