ចំណុចពិសេសទាំង ៤ អ្នកគួរដឹងពីឡានអគ្គិសនី Porsche Taycan ថ្មី!

  • 2021-07-16 07:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Porsche Asia Pacific ទើបតែបានចែករំលែកនូវកំណត់ត្រានៅឆមាសទី១ នៃឆ្នាំ ២០២១ ដោយការលក់បានកើនឡើង ៨៧ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយក្នុងនោះមាន ៤៧ ភាគរយជារថយន្ត Plug-in Hybrid និង អគ្គិសនី។ មិនតែប៉ុណ្ណោះ អតិថិជន ៧០ ភាគរយដែលក្លាយជាម្ចាស់នៃរថយន្តអគ្គិសនី Porsche Taycan គឺថ្មីទាំងអស់។

ដូច្នេះហើយខាងក្រោមនេះគឺជាចំណុចពិសេសទាំង ៤ ដែលអ្នកគួរដឹងពីរថយន្តអគ្គិសនី Porsche Taycan ថ្មី៖

១) ជម្រើសម៉ូដែល និងកម្លាំង

សម្រាប់រថយន្តអគ្គិសនី Porsche Taycan ប្រភេទតួខ្លួនស្តង់ដារ មានចំនួន ៧ ម៉ូដែលគឺ៖

  • Porsche Taycan មានកម្លាំង 469សេះ
  • Porsche Taycan 4S មានកម្លាំង 562សេះ
  • Porsche Taycan Turbo មានកម្លាំង 670សេះ
  • Porsche Taycan Turbo S មានកម្លាំង 750សេះ
  • Porsche Taycan 4 Cross Turismo មានកម្លាំង 469សេះ
  • Porsche Taycan 4S Cross Turismo មានកម្លាំង 562សេះ
  • Porsche Taycan Turbo Cross Turismo មានកម្លាំង 670សេះ

២) ចម្ងាយបើកបរ

  • Porsche Taycan អាចបើកបរបានចម្ងាយដល់ 484គីឡូម៉ែត្រ
  • Porsche Taycan 4S អាចបើកបរបានចម្ងាយ 464គីឡូម៉ែត្រ
  • Porsche Taycan Turbo អាចបើកបរបានចម្ងាយ 452គីឡូម៉ែត្រ
  • Porsche Taycan Turbo S អាចបើកបរបានចម្ងាយ 416គីឡូម៉ែត្រ
  • Porsche Taycan 4 Cross Turismo អាចបើកបរបានចម្ងាយដល់ 456គីឡូម៉ែត្រ
  • Porsche Taycan 4S Cross Turismo អាចបើកបរបានចម្ងាយដល់ 452គីឡូម៉ែត្រ
  • Porsche Taycan Turbo Cross Turismo អាចបើកបរបានចម្ងាយដល់ 452គីឡូម៉ែត្រ

៣) ផ្តល់ការបើកបរដូចរថយន្ត Porsche ផ្សេងទៀត

ថ្វីបើជារថយន្តអគ្គិសនីមែន ប៉ុន្តែ Porsche Taycan នឹងផ្តល់ដំណើរការ ក៏ដូចជាការបើកបរមានលក្ខណៈស្ព័រដូចម៉ូដែល Porsche ផ្សេងទៀតដែរ។ ប្រព័ន្ធ 4D Chassis Control នឹងធ្វើការគ្រប់គ្រងលើប្រព័ន្ធបូម Air Suspension, Adaptive Dampers, Torque Vectoring និងការទប់លំនឹងនៅលើផ្លូវកោង។

យោងតាមក្រុមហ៊ុន Porsche បានឲ្យដឹងថា ៩០% នៃការចាប់ហ្វ្រាំងរបស់រថយន្ត Taycan នឹងធ្វើឡើងដោយប្រព័ន្ធ Energy Regeneration System ដែលជួយកាត់បន្ថយការសឹកលើហ្វ្រាំង។

៤) កាប៊ីនខាងក្នុងអាចអង្គុយបាន ៤នាក់

តាមរយៈការបង្កប់កញ្ចក់អាគុយអគ្កិសនីនៅបាតខាងក្រោមរថយន្ត ធ្វើឲ្យ Taycan មានកាប៊ីនខាងក្នុងធំទូលាយ អាចអង្គុយបានដល់ ៤នាក់យ៉ាងមានផាសុកភាព។ មិនតែប៉ុណ្ណោះ ក្រុមអ្នកឌីហ្សាញក៏អាចរចនាដំបូលរបស់វាឲ្យមានរាងទាល ដើម្បីសម្រួលដល់ការរត់កាត់ខ្យល់យ៉ាងមានប្រសិទ្ធិភាព ហើយក៏បានធ្វើឲ្យ Taycan ជាប់ឈ្មោះជា រថយន្តមួយក្នុងចំណោមរថយន្តមានកម្រិត Aerodynamic ល្អបំផុតនៅលើទីផ្សារបច្ចុប្បន្នផងដែរ។

អ្វីដែលរឹតតែទាក់ទាញនោះគឺ រថយន្ត Porsche Taycan បានបំពាក់កុងទ័រឌីជីថលកោង ទំហំ ១៦,៨អ៊ីញ ព្រមទាំងអេក្រង់កម្សាន្តទំហំ ១០,៩អ៊ីញ និងមានអេក្រង់នៅប្លុកកណ្តាលសម្រាប់បញ្ជាមុខងារផ្សេងៗទៀត ទំហំ ៨,៤អ៊ីញ ហើយអតិថិជនក៏អាចជ្រើសរើស Option ថែមអេក្រង់នៅកន្លែងអ្នកដំណើរខាងមុខ ទំហំ ១០,៩អ៊ីញបានទៀតផង៕