វិលទៅរកភាពល្អប្រសើរខ្លះហើយ! តួលេខឆ្លងថ្មីនៅកម្ពុជាប្រកាសថ្ងៃនេះ ថយចុះច្រើនបើធៀបពីម្សិលមិញ

  • 2021-07-30 04:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៦៨ នាក់បន្ថែមទៀត។ ក្នុងនោះរួមមាន ៖

អ្នកឆ្លងក្នុងសហគមន៍ ៤២៨ នាក់

អ្នកដំណើរពីបរទេស ២៤០ នាក់

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន២៥នាក់

ចំនួនអ្នកជាសះស្បើយ មានចំនួន៨១២នាក់។ ទាំងនេះជាទិន្នន័យសម្រាប់ថ្ងៃទី ២៩ កក្កដា ២០២១។

គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន៧៦,៥៨៥ នាក់ អ្នកជាសះស្បើយសរុប ៦៩,១៩៨ នាក់ និង មានអ្នកស្លាប់សរុប ១,៣៧៥ នាក់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្កាវីរុសដ៏កាចសាហាវនេះ ៕

អត្ថបទ ៖ មេខាឡា