ក្រោយរៀបការបាន៩ឆ្នាំ ជា វណ្ណារិទ្ធិ និយាយ​បែប​ណា​ខ្លះ​ទៅកាន់ភរិយា!

  • 2021-07-30 06:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង និងជាពិធីកររូបសង្ហាដ៏ល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធិ បានបង្ហាញរូបភាពមួយសន្លឹក ដែលហ្វេសប៊ុករំលឹកឡើងវិញកាលពីឆ្នាំ២០១២ កន្លងទៅ ដែលកាលនោះរូបភាពនេះ គឺអ្នកទាំង២នៅត្រឹមជាសង្សារនឹងគ្នានៅឡើយទេ ដោយលោកបានបង្ហាញអារម្មណ៏ពិតចំពោះរូបរាងកាលពីមុន និងឥឡូវរបស់ភរិយាខ្លួន។

ពិធីករសង្ហាប្រចាំស្ថានីយទូរទស្សន៍បាយ័នរូបនេះ បានចែករំលែករូបភាពកាលពី៩ឆ្នាំមុនជាមួយភរិយាខ្លួន នៅក្នុងគណនីហ្វេសប៊ុក ដែលហ្វេសប៊ុករំលឹករឿងរ៉ាវឡើងវិញ ដោយលោកបានសរសេរបន្ថែមវិញជាថ្មី ក្នុងនោះលោកបានសរសេរថា «ទោះពីមុន​ និង​ ឥលូវ​ ធាត់ឬស្គម​ អូននៅតែជាមនុស្សល្អ​ និង​ ជាភរិយា​ មាតាប្រពៃរបស់បង​» ដោយក្នុងរូបភាពនោះអ្នកទាំងពីរមានរូបរាងស្គម និងស្រស់សង្ហា មិនធាត់ដូចពេលឥឡូវនេះទេ ។

តារាសម្តែង និងជាពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធិ បានក៏សាងសុភមង្គលជាមួយភរិយាយ៉ាងមានក្តីសុខ ដោយទទួលបានចំណងដៃកូនប្រុស២នាក់យ៉ាងស្អាតនិងគួរឲ្យខ្នាញ់ទៀតផង ជាមួយគ្នានោះដែរ ពេលនេះអ្នកទាំង២បានចាប់ដៃគ្នាបើកហាងតូចផ្ទាល់ខ្លួនមួយនៅផ្ទះ ចំណែកការងាសិល្បៈលោកនៅធ្វើធម្មតា ។

សូមជម្រាបផងដែរថា គូរស្នេហភរិយាមួយគូរនេះ ទម្រាំបានគ្នាជាប្តីប្រពន្ធប្រកបទៅដោយសុភមង្គលដូចសព្វថ្ងៃនេះ បានជួបឧបសគ្គយ៉ាងច្រើនពីឪពុកម្តាយក្មេក (ឪពុកម្តាយខាងស្រី)។

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម