លោក Lee រៀបចំបានល្អតែ ណារ៉ុង កក្ដដា មិនមើលស្រាលក្រុមនគរបាលជាតិឡើយ

  • 2021-07-30 07:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីបើក្លឹប TIFFY ARMY មានគ្រូបង្វឹកថ្មីលោក Lee Tae Hoon ហើយគ្រូ​បង្គោលរូបនេះមាន​ប្រព័ន្ធ​លេង​ល្អយ៉ាងណាក្ដីក៏ ណារ៉ុង កក្ដដា បង្ហើបថាមិនមិនងាយគូប្រកួតឡើយ ខណៈក្រុម​របស់គេនឹងត្រូវប្រកួតដណ្ដើមពានរង្វាន់់លីគកំពូលកម្ពុចាសប្ដាហ៍ទី១១ ជាមួយ​ក្រុម​នគរបាលជាតិនាម៉ោង៣កន្លះរសៀលស្អែកនេះ។

ខ្សែប្រយុទ្ធដែលចូលឈុតធំ ARMY នៅឆ្នាំ២០១៧ បានបញ្ជាក់បែបនេះថា ៖«សម្រាប់ការប្រកួតស្អែកហ្នឹង គឺជាការប្រកួតដែលសំខាន់ និយាយទៅមិនអាចភ្លាត់ចាញ់បានទេ ហើយលោកគ្រូគាត់ក៏បានរៀបចំល្អហើយ តែពួកគេខ្ញុំក៏មិនមើលងាយគូប្រកួតដែរគឺមានតែលេងឱ្យ​អស់ពីសមត្ថភាព និងយក៣ពិន្ទុឱ្យ​បាន»។

អតីតកីឡាករជម្រើសជាតិ U19 U21 U22 U23 និងឈុតធំវ័យ២២ឆ្នាំ បានទម្លាយឱ្យ​ដឹងដែរថា រូបគេមានទំនុកចិត្តខ្ពស់ជាងមុន ក្រោយអតីតគ្រូជម្រើសជាតិកម្ពុជាសំបូរបទពិសោធ Lee ចូលមកដឹកនាំ។

បច្ចុប្បន្នក្រុម TIFFY ARMY ឈរនៅលេខរៀងទី៧ក្នុង​តារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា ក្រោយឆ្លងកាត់៨ប្រកួតមាន១៤ពិន្ទុ ខណៈក្រុមនគរបាលជាតិឈរលេខរៀងទី១២ ក្រោយឆ្លងកាត់៥ប្រកួតកន្លងមកមានតែ១ពិន្ទុប៉ុណ្ណោះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម