ឥណ្ឌូណេស៊ី​បាន​មេដាយ​មាស​ហើយ ប្រាក់​រង្វាន់​​ក្បែរ​៣៥​ម៉ឺន​ដុល្លារ បូក​​ប្រាក់​ខែ​ពាន់​ដុល្លារ​ទៀត

  • 2021-08-02 07:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ឥណ្ឌូណេស៊ី​រក​បាន​មេដាយ​មាស​ដំបូង​ក្នុង​ព្រឹត្តិការណ៍​​អូឡាំពិក ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​លើ​វិញ្ញាសា​វាយ​សី​គូ​នារី​នៅ​ថ្ងៃ​នេះ។

កីឡាការិនី Greysia Polii និង Apriyani Rahayu របស់​ឥណ្ឌូណេស៊ី បាន​យក​ឈ្នះ​កីឡាករ​ការិនី​ចិន Chen និង Jai ​២សិត​ជាប់​គ្នា​លទ្ធផល ២១-១៩ និង ២១-១៥។ ជ័យជម្នះ​នេះ​បាន​ជួយ​ឥណ្ឌូណេស៊ី​មាន​មេដាយ​មាស​ដំបូង ក្នុង​​តារា​ងសរុប​មេដាយ​របស់​អូឡាំពិក។

ទល់​នឹង​ពេល​នេះ​ឥណ្ឌូណេស៊ី​មាន​មេដាយ​៤​គ្រឿង​​ហើយ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​នេះរួម​មាន៖ មាស​១ ប្រាក់​១ និង​សំរឹទ្ធ២​គ្រឿង។ ចំពោះ​ម្ចាស់​មេដាយ​មាស​​ឥណ្ឌូណេស៊ី​នឹង​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​៣៤៦ ០០០​ដុល្លារ រួម​ទាំង​ប្រាក់បៀរវត្តន៍​ប្រចាំ​ខែ​១​ ៤០០​ដុល្លារ​ពី​លើ​ទៀត។

​សម្រាប់​អ្នក​ដែល​ទទួល​បាន​មេដាយ​ប្រាក់​​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​១៣៨ ០០០​ដុល្លារ ឯ​សំរឹទ្ធ​បាន​៧​ម៉ឺន​ដុល្លារ។ ពួក​គេ​ក៏​អាច​ទទួល​បាន​ប្រាក់​បៀរវត្តន៍​ប្រចាំ​ខែ​ដូច​គ្នា​តាម​កម្រិត​ដែល​គេ​ចាត់ចែង។

ឥណ្ឌូណេស៊ី ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទី​៣​ហើយ​ដែល​ឈ្នះ​មេដាយ​មាស​នៅ​ទីក្រុង​តូក្យូ​ បន្ទាប់​ពីថៃ​លើ​វិញ្ញា​តេក្វាន់​ដូ និង​ហ្វីលីពីន​លើ​វិញ្ញា​លើក​ទម្ងន់៕ ​

ប្រភព៖ Forbes   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី