សេះ​នៅ​អូឡាំពិក​​បែក​អារម្មណ៍ ដោយ​សារ​តែ​ឃើញ​រូប​កីឡាករ Sumo

  • 2021-08-05 03:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេះ​ដែល​ប្រកួត​​នៅ​ព្រឹត្តិការណ៍​​អូឡាំពិក​​ទីក្រុង​តុក្យូ​​មួយ​ចំនួន​បាន​បែក​អារម្មណ៍ ដោយ​សារ​តែ​រូប​របស់​កីឡាករ​ Sumo ដែល​តាំង​នៅ​ម្ខាង​​​របង​ដែក​សម្រាប់​​លោត។ នេះ​បើ​តាម​​ការ​បញ្ជាក់​របស់​កីឡាករ​ជិះសេះ។

​សង​ខាង​នៃ​​របង​ត្រូវ​បាន​តុបតែង​ដោយ​ស្នាដៃ​​សិល្បៈ​ផ្សេងៗ ដែល​ទាក់ទង​នឹង​ផ្នែក​វប្បធម៌​ជប៉ុន។ ឧទាហរណ៍​​ម្ខាង​នៃ​របង​បាន​សង់​ជា​រូប​​​អគារ​​ Sumo Tower និង​​​រូបផ្សេង​ទៀត​ផ្ដល់​ការ​គោរព​ដល់​សត្វ​ក្រៀល​ជប៉ុន​​ដែល​នាំ​សំណាង​អាយុ​យឺនយូរ​និង​ភាព​ស្មោះត្រង់។

ក្នុង​នោះ​ដែល​គេ​ក៏​មាន​មាន​ការ​ដាក់​តាំង​រូប​កីឡាករ​ Sumo ក្បែរ​របង ដែល​ធ្វើ​ឲ្យ​សេះ​មួយ​ចំនួន​ច្រលំ​ថា​ជា​មនុស្ស​ពិត។ នេះ​ជា​ការ​លើក​ឡើង​របស់ Harry Charles ​អត្តពលិក​របស់​ចក្រភព​អង់គ្លេស។

និយាយ​ប្រាប់​សារព័ត៌មាន​​ Harry វ័យ​២២ឆ្នាំ​លើក​ឡើង​ថា គេ​បាន​កត់​សម្គាល់​​៤​ឬ​៥​សេះ​មាន​​ភាព​ភ័យ​ខ្លាច​លើ​រូប​ Sumo។ ពេល​ដែល​ជិះ​ជុំវិញ គ្រប់គ្នា​នឹង​ឃើញ​គូទ​របស់​មនុស្ស​ធំ​ម្នាក់។ រូប​កីឡាករ​ Sumo ដែល​មាន​កម្ពស់​១,៦២​ម៉ែត្រ ត្រូវ​បាន​ដាក់​នៅ​របង​ទី​១០ ដែល​​ជា​របង​ខ្ពស់​ជាង​គេ​ក្នុង​ការ​ប្រកួត។

Harry បាន​ដាក់​ការ​បន្ទោស​​​លើ​ការ​រៀបចំ​​សិល្បៈ​តុបតែង​ទាំង​នោះ​សម្រាប់​ការ​ប្រកួត​របស់​គេ​កាល​ពី​ថ្ងៃ​ពុធ ដោយ​គេ​បាន​បរាជ័យ​ជាមួយ​សេះ​ឈ្មោះ​ថា Romeo 88៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី