ហេតុ​អ្វី​ក្រុម​បាល់បោះ​អាមេរិក ​អត់​មាន Super Star ​ដូច​ James ​និង Curry ​នៅ​អូឡាំពិក?

  • 2021-08-05 06:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់​បោះ​ជម្រើស​ជាតិ​អាមេរិក ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ហើយ ​បន្ទាប់​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម​អូស្ត្រាលី​ក្នុង​លទ្ធផល ​៩៧-៧៨ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​ក្រុម​បាល់​បោះ​អាមេរិក ​ដែល​ជា​ក្រុម​ខ្លាំង​លេខ​១​លើ​លោក​នោះ ​បាន​បរាជ័យ​បើក​ឆាក​ចាញ់​បារាំង​កាល​ពី​ពេល​កន្លង​ទៅ ​ហើយ​វា​ជា​ការ​បរាជ័យ​តាំង​ពី​ឆ្នាំ​២០០៤​មក​សម្រាប់​ពួកគេ​នៅ​អូឡាំពិក​ផង​ដែរ។ ​យ៉ាងណាមិញ ​ក្រោយ​បរាជ័យ​នោះ ​ក្រុម​អាមេរិក​ក៏​បាន​ស្ដារ​មុខ​មាត់​ឡើង​វិញ ​រហូត​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។ ​តែ​នៅ​អូឡាំពិក​ឆ្នាំ​នេះ ​អាមេរិក ​មិន​មាន​វត្តមាន Super Star ​ល្បី​ៗ​ដូចជា LeBron James, Stephen Curry ​និង​ James Harden ​នោះ​ទេ។ ​តើ​ហេតុ​អ្វី​បាន​ជា​មិន​មាន​ពួកគេ​ចូល​លេង​តំណាង​ឱ្យ​អាមេរិក?

​ដោយសារ​វិបត្តិ​កូវីដ​១៩​ផង ​និង​បញ្ហា​កីឡាករ​របួស​ផង ទើប​បណ្ដាល​ឱ្យ​ការ​ជ្រើសរើស​កីឡាករ​នៅ​អាមេរិក​លើក​នេះ​ពិបាក​បន្តិច។ LeBron James, Stephen Curry ​សុទ្ធ​តែ​មាន​បញ្ហា​របួស​អំឡុង​ពេល​លេង​នៅ​លីគ NBA ​ដែល​ធ្វើ​ឱ្យ​ក្រុម​របស់​ពួកគេ​នីមួយ​ៗ ​មិន​ចង់​ឱ្យ​កីឡាករ​ចូល​លេង​នៅ​អូឡាំពិក​នោះ​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា​របួស​ទៀត។ ដូច្នេះ​ហើយ ទើប​បាន​ជា​អូឡាំពិក​ឆ្នាំ​នេះ ​ក្រុម​បាល់​បោះ​អាមេរិក ​មិន​សូវ​មាន Super Stars ​ល្បី​ៗ​ចូល​រួម​ឡើយ។ ​

កត្តា​ធំ​មួយ​ទៀត ​គឺ​មុន​ការ​ជ្រើសរើស​កីឡាករ​ធ្វើ​ឡើង ​សមាគមន៍​កីឡា​បាល់​បោះ​អាមេរិក​ជា​ច្រើន​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​ជ្រើសរើស​ចូល​ជម្រើស​ជាតិ​ទៅ​ហើយ ដោយ​ពួកគេ​សុទ្ធ​តែ​បាន​បង្ហាញ​ហេតុផល​រៀង​ៗ​ខ្លួន។ ​ដូច្នេះ​ហើយ ​ទើប​ក្រុម​អាមេរិក ​មិន​អាច​បង្ខំ​ឱ្យ​នរណា​ម្នាក់​មក​ចូល​លេង​បាន​ឡើយ៕

ប្រភព៖ Bleacherreport   អត្ថបទ៖ វិធាវី

អត្ថបទថ្មី