កីឡាករ​ណាហ្គាវើលដ៏​ ដែល​ប្រកួត​ eFootball​ តំណាង​កម្ពុជា​នេះ​ជា​ជើង​ខ្លាំង​ PES នៅ​ស្រុក​ខ្មែរ​

  • 2021-08-05 12:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភិន​ ប៉ូលីដែត​ ដែល​ជា​កីឡាករ​អេឡិចត្រូនិក​របស់​ក្លឹប​បាល់ទាត់​ណាហ្គាលវើលដ៏ ​ត្រូវ​ប្រកួត​តំណាង​ក្លឹប​កម្ពុជា​ក្នុង​កម្មវិធី​ eFootball​ នេះ​ជា​ជើង​ខ្លាំង​ PES​ នៅ​ស្រុក​ខ្មែរ​ និង​ជា​ម្ចាស់​ជើងឯក​ ២០២០​ ទៀត​ផង។​

កីឡាករ ភិន​ ប៉ូលីដែត​

ក្លឹប​បាល់ទាត់​ណាហ្គាវើលដ៏​ ដែល​តំណាង​ឲ្យ​ក្រុម​មួយ​នៅ​កម្ពុជា​នឹង​ត្រូវ​ចូលរួម​ប្រកួត​ប្រជែង​ពាន​រង្វាន់​ eFootball​ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក​ថ្នាក់​តំបន់​ លើក​ទី១​ ប្រភេទ​កីឡា​បាល់ទាត់​អេឡិចត្រូនិក។​ ដែល​ការ​ប្រកួត​ប្រជែង​នេះ​មាន​ការ​ចូលរួម​ពី​ក្លឹប​បាល់ទាត់​កំពូល​ៗនៅ​អាស៊ីអាគ្នេយ៍​ចំនួន​៨ មក​ពី​ប្រទេស​ចំនួន​៧ផ្សេងៗ​គ្នា។​

កីឡាករ ភិន​ ប៉ូលីដែត​

សម្ដី​លោក​ Chen​ Yepern​ នាយក​ក្លឹប​ណាហ្គាវើលដ៍៖​ «ខ្ញុំ​រំភើប​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​ក្លឹប​របស់​យើង​បាន​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​តំបន់​ និង​ជា​ផ្លូវការ​លើក​ដំបូង​ នៃ កម្មវិធី eFootball​ ។​ នេះ​ជា​ការ​ប្រកួតប្រជែង​ជា​តំណាង​របស់​ក្លឹប​កីឡាបាល់ទាត់​កម្ពុជាដូច្នេះសង្ឃឹមថា​វេទិកា​នេះ​អាច​ជួយ​ឱ្យ​យើង​បង្កើន​គុណភាព​ ផ្នែក​កីឡា​អេឡិចត្រូនិក​របស់​ក្លឹប​បាល់ទាត់​យើង​ និង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​បញ្ជាក់​ពី​សមត្ថភាព​របស់​យើង​នៅ​កីឡាករ​ eFootball តាម​រយៈ​ការ ​ប្រកួត​ Champions eFootball នេះ"។​

កីឡាករ ភិន​ ប៉ូលីដែត​ ពេលប្រកួត​ PES

ការ​ប្រកួត​ eFootball​ លើកដំបូង​ ជើង​ឯកបាល់ទាត់អេឡិចត្រូនិក ​( CeF ) នេះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​៩ ខែ​កញ្ញា​ ដល់​ថ្ងៃ​ទី​៧ ខែ​តុលា​ ឆ្នាំ ២០២១។​ ប្រាក់​រង្វាន់​នឹង​ទទួល​បាន​រហូត​ដល់​ ៩០០០​ដុល្លារ៕​ ខាង​ក្រោម​នេះ​ជា​ក្រុម​ដែល​ចូលរួម៖​

Country & Team

  • Malaysia -Johor Darul Ta’zim FC

  • Indonesia -Persib Bandung

  • Singapore -Tampines Rovers FC

  • Thailand -Buriram United FC

  • Thailand -Chonburi FC

  • Cambodia -Nagaworld FC

  • Philippines -United City FC

  • Vietnam -Ho Chi Minh City FC  

ភិន​ ប៉ូលីដែត​ ពេលឈ្នះលេខ១ កាលឆ្នាំ​​ ២០២០​

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម