ពិសី ​កីឡាករ​អាមេរិក​ដើម​កំណើត​ខ្មែរ ​ចង់​បង្កើត​មូលនិធិ​មួយ ​ជួយ​ក្មេង​ៗ​នៅ​កម្ពុជា​ដែល​ខ្វះខាត​

  • 2021-08-07 05:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​យោង​តាម​អត្ថបទ​របស់ VOA ​បាន​បញ្ជាក់​ថា ​Jordan Pisey Windle ​កីឡាករ​លោត​ទឹក​អាមេរិក ​ដើម​កំណើត​ខ្មែរ ​ទៅ​ថ្ងៃ​អនាគត​ចង់​បង្កើត​ជា​មូលនិធិ​មួយ ​ជួយ​ក្មេង​ៗ​នៅ​កម្ពុជា​ដែល​ខ្វះខាត ដើម្បី​មាន​ឱកាស​ឈោង​ចាប់​ក្ដី​ស្រមៃរបស់​ខ្លួន។

​លោក​ Jordan Pisey Windle អាយុ​ ២២ ​ឆ្នាំ គឺ​ជា​អត្តពលិក​អូឡាំពិក​លោតទឹកអាមេរិក​ដើម​កំណើត​ខ្មែរ ដែល​នឹង​តំណាង​ឲ្យក្រុម​កីឡាករ​អាមេរិក​លេង​នៅ​អូឡាំពិក ​ហើយ​ថ្ងៃ​នេះ​រូបគេ​ក៏​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​មេដាយ​មាស​ផង​ដែរ។ ​ពិសី (Pisey) ​ដែល​ត្រូវ​បាន​ឪពុក​ឈ្មោះ Jerry Windle ​យក​ទៅ​ចិញ្ចឹម​ពី​មណ្ឌល​ក្មេង​កំព្រា​ក្នុង​រាជ​ធានី​ភ្នំពេញ ​បាន​ដាក់​គោលដៅ​ទៅ​ថ្ងៃ​អនាគត​រួច​ជា​ស្រេច​ហើយ​សម្រាប់​ក្មេង​ៗ​នៅ​កម្ពុជា។

​បើ​តាម​លោក Jerry Windle ​ដែល​ជា​ឪពុក​របស់​គេ​បាន​ប្រាប់​ទៅ VOA ​ថា​៖ ​ខ្ញុំ​ពិត​ជា​រំភើប​ដែល​បាន​ឃើញ​ក្តី​ស្រមៃ​របស់​ Jordan ក្លាយ​ជា​ការ​ពិត ហើយ​ដែលគាត់​បាន​ប្រកួត​ក្នុង​កីឡា​អូឡាំពិក។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន​ដែល​បាន​មើល​កូនខ្ញុំ​ប្រកួត។ ក្នុង​នាមជា​អត្តពលិក​អូឡាំពិក គោល​ដៅ​សំខាន់​របស់​ Jordan គឺ​តំណាង​ឲ្យ​សំឡេង​របស់​កុមារមិន​ត្រឹម​តែ​កុមារ​នៅ​សហរដ្ឋអាមេរិក​ទេ ថែម​ទាំង​កុមារ​នៅ​ប្រទេស​កម្ពុជា។ ហើយ​គាត់​ចង់​ធ្វើកិច្ចការ​នានា​ដើម្បី​ជំរុញ​ឲ្យ​មាន​ភាព​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​របស់​អ្នក​ដទៃ។ គាត់​ចង់​ធ្វើ​សកម្មភាព​ដែល​គាត់​អាច​ជួយ​ដល់​អ្នក​ដទៃបាន។

​លោក Jerry Windle បាន​បន្ដ​ទៀត​ថា​៖ «ហើយ​គាត់​ចង់​បង្កើត​មូលនិធិ​មួយ ដើម្បី​ប្រើ​សំឡេង​របស់​គាត់​ក្នុង​នាម​ជា​អត្តិពលិក​លំដាប់​ថ្នាក់​ពិភពលោក​និង​ជាអត្តពលិក​អូឡាំពិកដើម្បី​ជួយ​ក្មេងៗ​នៅ​ប្រទេស​កម្ពុជា និង​នៅ​សហរដ្ឋ​អាមេរិក ជា​ពិសេស​ក្មេងៗ​ដែល​មិន​មាន​លទ្ធភាព ឬ​មិន​មាន​ឱកាស​ឈោង​ចាប់​យក​ក្តី​ស្រមៃ​របស់​ខ្លួន»៕

ប្រភព៖ VOA News   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី