កញ្ញា អេឡា ដ៏ស្រស់ស្អាត ទឹកមុខ​ស្រទន់ ប៉ះ​ឈុត​បឺតមាត់​ជាមួយ​តួប្រុស​២នាក់

  • 2021-08-12 08:39:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ថ្មី កញ្ញា អេឡា ដែល​មាន​ទម្រង់​មុខ​ស្អាត ស្រទន់ គួរ​ឲ្យ​ស្រឡាញ់ បាន​ប្រទះ​ឈុត​បឺត​មាត់​ជាមួយ​តួ​ប្រុស​ដល់​ទៅ ២នាក់​ក្នុង​ភាពយន្ត​តែ​មួយ​រឿង​។

ភាពយន្ត​នេះ មាន​ចំណង​ជើង​ថា "ស្នាម​ញញឹម​ចុង​ក្រោយ" ជា​ខ្សែភាពយន្ត​មនោសញ្ចេតនា​ស្នេហា​យុវវ័យ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ផលិតកម្ម អិលឌី ត្រៀម​ដាក់​បញ្ចាំង​នៅ​ក្នុង​ថ្ងៃ​ទី ១២ សីហា​នេះ​តែ​ម្ដង​នៅ​លើ Mobile App របស់​ផលិតកម្ម។

រឿង​នេះ អេឡា សម្ដែង​ជាតួឯកស្រី​មាន​ឈ្មើ​ថា សូណាត្រា ចាប់​ដៃគូ​ជាមួយ​លោក ឡឹម ជាឡាយ លោក សេន ភារុន និង​លោក មឿន ឯកសុធារិទ្ធ។ក្នុង​រឿង អេឡា ត្រូវ​បាន​លោក លឹម ជាឡាយ និង​លោក សេន ភារុន ថើប​មាត់​២​ឈុត​ក្នុង​រឿង​តែ​ម្ដង។ នេះ​ជា​ឈុត​ថើម​មាត់​យ៉ាង​ស្និទ្ធ​លើក​ដំបូង​របស់​យុវតី ចាប់​តាំង​ពី​នាង​លេច​មុខ​ក្នុង​សិល្បៈ​សម្ដែង​ប្រមាណ​ជាង ១​ឆ្នាំ​មក។

ជាមួយ​គ្នា ក៏​ជា​លើក​ដំបូង​ដែរ ដែល​នាង​បាន​ចាប់​ដៃ​ថត ជាមួយ​លោក លឹម ជា​ឡាយ និង​តារា​ប្រុស​សង្ហា​ប៉ុន្មាន​រូប​ទៀត។ ដូច្នេះ​ហើយ តាម​សាមី​ខ្លួន​ខាង​ស្រី នាង​បាន​ប្រាប់​សារព័ត៌មាន​ថា នាង​ជួប​ការ​លំបាក​ជាច្រើន ពិសេស​គឺ​ឈុត​ថើម​មាត់​យ៉ាង​សិ្នទ្ធស្នាល​នោះ។ យ៉ាង​ណា នាង​នៅ​តែ​ខំសម្រប​ខ្លួន និង​ឆ្លង​កាត់​រឿង​ទាំង​ឡាយ បាន​ជា​ចំណង​ដៃមួយ​សម្រាប់​ទស្សនិកជន។

តាម​សាច់​រឿង​ខាង​លើ សូណាត្រា គឺ​ជានិស្សិតស្រីម្នាក់ដែលពូកែរ ឆ្លាត និងស្អាត នាងចូលចិត្តតន្រ្តី ហើយទទួលពានរង្វាន់លែងព្យាណូបានល្អបំផុតប្រចាំឆ្នាំព្រោះនាងមាន យុទ្ធ ដែលជាសង្សាររបស់គេតែងតែបង្រៀននាង អ្នកទាំងពីបានរួមគ្នានិពន្ធបទចំរៀងមួយបទដែលនិយាយពី ការស្រឡាញ់ សម្រាប់មនុស្សគ្រប់គ្នា ហើយក៏សង្ឃឹមថាថ្ងៃណាមួយគេហ្នឹងបានច្រៀងចំរៀងមួយបទនេះអោយមនុស្សគ្រប់គ្នាបានស្តាប់ ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់នៅពេលដែលគេទាំងពីនាក់ជួបគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី