សូមព្រះថែរក្សា! អ៊ុំ សេរីរ័ត្ន វះកាត់លើកទី២នៅថ្ងៃនេះ!
- 2021-08-17 02:48:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមព្រះថែរក្សា! អ៊ុំ សេរីរ័ត្ន វះកាត់លើកទី២នៅថ្ងៃនេះ!
ចន្លោះមិនឃើញ
បើតាមការបង្ហោះលើផេកផ្លូវការរបស់ក្លឹប TIFFY ARMY ប៉ុន្មានម៉ោងមុន អ៊ុំ សេរីរ័ត្ន ត្រូវវះកាត់របួសជង្គង់រ៉ាំរ៉ៃជាលើកទី២នៅថ្ងៃនេះ។
របួសរហែកសរសៃ MCL របស់ អ៊ុំ សេរីរ័ត្ន បានកើតមានឡើង ក្រោយការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជាបាន១ជុំនៃឆ្នាំ២០២០ ហើយការដែលដឹងមានរបួសនេះ ព្រោះសេរីរ័ត្នយល់ថាជើងស្ដាំរបស់គេនៅមិនទាន់ល្អដូចដើម។ ក្រោយឆ្លុះមើលហើយ ទើបដឹងថារហែកសរសៃ MCL មែន។ វាជារបួសធ្ងន់លើកទី២របស់សេរីរ័ត្ន បន្ទាប់ពីរបួសដាច់សរសៃ ACL អំឡុងឆ្នាំ២០១៨ និងត្រូវវះកាត់ហើយសម្រាកព្យាបាលជាង១ឆ្នាំ។
ពាក់ព័ន្ធនឹងបញ្ហារបួសនេះដែរកាលពីចុងឆ្នាំ២០២០ អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា បានលើកឡើងបែបនេះ ៖«វាអត់មានប៉ះពាលនឹងការប្រកួតទេជើង(ស្ដាំ)របស់ខ្ញុំ ព្រោះអីប្រហែលជាវាអាចប៉ះពាល់ដោយសារតែយើងបង្ខំចូលលេង ដោយសារសាច់ដុំយើងអត់ទាន់(មាន)គ្រប់គ្រាន់ ដល់ពេលចឹងធ្វើឱ្យសរសៃយើងហ្នឹង អត់មានសាច់ដុំគ្រប់គ្រាន់ទប់ ធ្វើឱ្យវាមានបញ្ហាឡើងម្ដងទៀត…ខ្ញុំព្យាបាលសិន បើព្យាបាលវាអត់ប្រសើរអត់ល្អ អាហ្នឹងអាចវះម្ដងទៀត»។
យ៉ាងណាថ្មីៗនេះមុនដល់ថ្ងៃវះកាត់ សេរីរ័ត្ន នៅតែបង្ហាញអារម្មណ៍សោកស្ដាយដដែល ដែលគេមិនអាចចូលលេងវិញបាន ប៉ុន្តែយ៉ាងណាប្អូនប្រុស អ៊ុំ វិចិត្រ ថាមិនឃ្លាតឆ្ងាយពីបាល់ទាត់ឡើយ។
អ៊ុំ សេរីរ័ត្ន ប្រាប់ថា ៖«ទោះបីខ្ញុំមានរបួសហ្វឹកហាត់មិនកើត ក៏ខ្ញុំមិនឃ្លាតឆ្ងាយពីបាល់ទាត់និងមិត្តរួមក្រុម របស់ខ្ញុំដែរ ហើយពិតខ្ញុំស្កោកស្ដាយមិនបានចូលរួមជួយក្រុមនៅជុំទី២នៃលីគកំពូលកម្ពុជា ដោយសារត្រូវវះកាត់ជង្គង់ជាលើកទី២ជាចាំបាច់បំផុត»៕