​ចិន ជាប់លេខមួយខាង 5G មានស្ថានីយ៍ជាង ១លានទីតាំងនិងចំនួនអ្នក Sub ជាង ៥០០ លាន

  • 2021-08-25 04:46:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​របាយការណ៍​ថ្មី​ចុងក្រោយ​បង្អស់​ពី​ក្រុមហ៊ុន​បណ្ដាញ​ទូរគមនាគមន៍​ធំ​ជាង​គេ​ចំនួន បី នៅប្រទេសចិនគឺ China Telecom, China Unicom និងChina Mobile ​បាន​បញ្ចេញឲ្យដឹងនូវ ចំនួនតួលេខសរុបពិតប្រាកដ​លើ​ចំនួន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​សេវាកម្ម (Subscriber) និង​ចំនួន​ស្ថានីយ៍ 5G ​ផង​ដែរ ​ត្រឹម​កណ្ដាល​ឆ្នាំ ២០២១ ​។

សកម្មភាពកំពុងតំឡើង

​បើ​យោង​តាម​របាយការណ៍​ដដែល​ បាន​បង្ហាញ​ថា ​សរុប​តួលេខ​ទាំង​បីក្រុមហ៊ុន​ មាន​ចំនួន​អ្នក Sub គឺ ៥០៣ លាន​ស្មើនឹង កន្លះប៊ីលាន(billions) រួមទាំងចំនួន​ស្ថានីយ៍ 5G ​តំឡើង​បានទូទាំង​ប្រទេស​សរុប 1,150,000 ទីតាំង។

​សម្រាប់ China Mobile ទើប​នឹងចុះ​ហត្ថលេខាព្រមព្រៀងជាង ៩០០ កុងត្រាលើគម្រោង 5G នៅតាមបណ្ដាខេត្តនានារបស់ចិន (Provincial-level) ។

របាយការណ៍សរុប ពាក់កណ្ដាលឆ្នាំ ២០២១

លោក Liu Liehong ​ជា​ អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​រដ្ឋ​ចិន​ ​ធ្លាប់​លើក​ឡើង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា៖ "គម្រោង​នៅ​ដំណាច់​ឆ្នាំ ២០២១ ​ត្រូវ​ធ្វើ​យ៉ាង​ណាដំឡើង​ស្ថានីយ៍​មេ 5G ​ឲ្យ​បាន​៦លានស្ថានីយ៍​បន្ថែម​ទៀត។ ​លោក​សង្ឃឹម​ថា​កិច្ចការ​នេះ​នឹង​ជួយសម្រួលដល់​ក្រុមហ៊ុន​នានា​អាច​ផលិតស្មាតហ្វូនគាំទ្រ 5G ឲ្យបានច្រើន​ជាង ៨០% ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត។”

​ក្រុមហ៊ុន​ចិន​ទាំង​បី​ដ៏​សំខាន់​ខាងលើ​បាន​រួម​ដៃ​គ្នា​ ក្លាយ​ឆ្អឹង​ខ្នង​ផ្នែក​កសាង ​(បណ្ដាញ)ហេដ្ឋារចនាសម្ព័ន្ធ 5G ​បាន​ច្រើន​ជាង​គេ​បំផុត​នៅ​ចិន​។ ​ចំនួន​នេះអាច​និយាយ​បាន​ថា ​ច្រើន​ជាង​គេ​បំផុត​លើ​លោក។

​រំឮក​ផង​ដែរ ​អត្ថប្រយោជន៍នៃល្បឿនអ៊ឺនធើណិត 5G ​នៅ​ចិន​ ធ្វើឲ្យវិស័យផ្សេងៗប្រសើរឡើងជាលំដាប់ ដូចជា វិស័យយោធា, វិស័យអប់រំ និងវិស័យសុខាភិបាល បញ្ជាឧបករណ៍ពិនិត្យពីចម្ងាយ remote healthcare ជាដើម៕

ប្រភព៖ Techradar   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម