វិទីនី ​ ​​បង្ហោះ​សារ​ថ្មី​ៗ​នេះ​ព្រោះចង់​​ផ្ដាំ​ទៅ​​បរទេស​មួយ​ចំនួន​កុំ​មើល​ស្រាល​​អត្តពលិកកម្ពុជា​​

  • 2021-08-27 02:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​​​អតីត​កីឡា​ការិនី​ហែល​ទឹក​ស្រស់​សោភា​របស់​កម្ពុជា ហែម​ថុន វិទីនី ​បាន​បង្ហោះ​សារ​​វែង​មួយ​ ដែល​ត្រូវ​បាន​មហាជន Share ​តៗ​គ្នា​យ៉ាង​ច្រើន ហើយ​​ខ្លឹមសារ​​នោះ​​ព្រោះ​ចង់​ផ្ដាំ​ទៅ​​បរទេស​មួយ​ចំនួន​កុំ​មើល​ស្រាល​​អត្តពលិកកម្ពុជា​​​អាង​​ខ្្លួន​​​មាន​លុយ​​គិត​​ថា​អស្ចារ្យ​នោះ​។

គ្រូ​បង្ហាត់​ហែល​ទឹក​ជន​ពិការ​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ​បាន​រៀបរាប់​មក​កាន់ Sabay ថា កាល​ពី​ពេល​ថ្មី​នេះ​ខ្លួន​ត្រូវ​បាន​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ទាក់​ទង​ឲ្យ​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក​ហែល​ទឹក​ដល់​កន្លែង​របស់​គេ ដែល​គ្រោង​បើក​នៅ​ភ្នំពេញ ដោយ​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​រហូត​ដល់​២ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​។ តែ​ការ​ចរចា​នោះ​ត្រូវ​បាន​ វិទីនី ​បដិសេធ​វិញ​បន្ទាប់​ពី​​​បាន​ស្ដាប់​លក្ខខណ្ឌ​របស់​គេ។

​​អតីត​កីឡា​ការិនី​ដដែល​មិន​បាន​​បញ្ជាក់​ពី​លក្ខខណ្ឌ​នោះ​ច្រើន​ទេ ​គ្រាន់​តែ​និយាយ​យ៉ាង​ខ្លី​ថា «ហាក់​ដូច​យក​លុយ​មក​ជះ​ឲ្យ​យើង​ធ្វើ​ការ​ឲ្យ​គេ​ចឹង​​បង​»។ វិទីនី បន្ថែម​ទៀត​ថា ទោះ​​កន្លង​មក​ការងារ​ជា​អ្នក​កីឡា​មិន​អាច​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ដល់​ប៉ុណ្ណឹង​ក៏​ដោយ ក៏​វិស័យ​មួយ​នេះ​វា​មាន​តម្លៃ​មិន​អាច​កាត់​​ថ្លៃ​បាន​សម្រាប់​រូប​គេ​ជា​អ្នក​កីឡា​។

​ហែម​ថុន​ វិទីនី ជា​អតីត​​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ដែល​​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​កីឡា​អូឡាំពិក​​អន្តរជាតិ និ​ង​ជា​កីឡា​ការិនី​​ហែល​ទឹក​កម្ពុជា​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅ​ក្រៅ​ប្រទេស​ច្រើន​លើក​ច្រើន​សារ​ផង​ដែរ​៕

រូបថត៖ ហែមថុន​ វិទីនី

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី