ហាងផលិតផលដ៏ល្បីម៉ាក Calvin Klein មានវត្តមាននៅផ្សារទំនើបកម្ពុជាយើងហើយ
- 2021-08-28 02:00:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងផលិតផលដ៏ល្បីម៉ាក Calvin Klein មានវត្តមាននៅផ្សារទំនើបកម្ពុជាយើងហើយ
ចន្លោះមិនឃើញ
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ហាងលក់ផលិតផលដ៏ល្បីម៉ាក Calvin Klein បានប្រកាសពីការបើកឲ្យដំណើរការនូវហាងថ្មីរបស់ខ្លួន និងដំបូងគេនៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនដែលចង់ស្វែងរកផលិតផលប្រើប្រាស់ និងសម្លៀកបំពាក់ដែលមានគុណភាពខ្ពស់។
ហាងដែរមានទំហំ140 ម៉ែត្រការ៉េដែលមានទីតាំងនៅជាន់ផ្ទាល់ដីរបស់ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ, និងនាំមកជូននូវសម្លៀកបំពាក់ បុរស-នារី Calvin Klein ខោអាវទ្រនាប់ Calvin Klein ខោខូវប៊យ Calvin Klein និងគ្រឿងតុបតែងលម្អរខ្លួនជាច្រើនប្រភេទដែលមានដូចជាការបូប ស្បែកជើង មួក និងខ្សែរក្រវាត់ជាច្រើនជម្រើស។
ហាង Calvin Klein ដ៏ថ្មីស្រឡាងចុងក្រោយគេបំផុតនេះ បានរចនាឡើងជាមួយកម្រាលឥដ្ឋ និងពិដានជញ្ជាំងបេតុងពណ៌ប្រផេះដ៏ស្រាលស្រទន់សង្កត់ធ្ងន់នូវរូបភាពឆ្នៃប្រឌិតចុងក្រោយគេបង្អស់។
ម៉ាកនេះផងដែរ បានបង្កើតឡើងនៅឆ្នាំ 1968 ដោយលោក Calvin Klein ជាមួយដៃគូរសហការរបស់គាត់គឺលោក Barry Schwartz ហើយម៉ាក Calvin Klein នេះត្រូវបានកសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញរហូតក្លាយជាក្រុមហ៊ុនម៉ាកដែរនាំមុខគេក្នុងវិស័យឆ្នៃម៉ូតរបស់ជនជាតិអាមេរិកក៏ព្រោះតែសោភ័ណភាព និងការរចនាប្រកបដោយភាពច្នៃប្រឌិត។
ការបោះជំហានជាសកលរបស់ Calvin Klein នឹងនាំមកនូវបទពិសោធន៍ហាងលក់រាយដ៏ល្អបំផុតជូនទៅដល់អតិថិជន៕
លេខទំនាក់ទំនង៖ 069 924 777