Pixel 10 ចំនួន ៤ ម៉ូឌែល នឹងបង្ហាញខ្លួននៅថ្ងៃទី២០ ខែសីហា
- 2025-08-06 05:01:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pixel 10 ចំនួន ៤ ម៉ូឌែល នឹងបង្ហាញខ្លួននៅថ្ងៃទី២០ ខែសីហា
ចន្លោះមិនឃើញ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ត្រៀមនឹងបង្ហាញផលិតផលទូរសព្ទកំពូលជំនាន់ថ្មីរបស់ខ្លួន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដោយបានបញ្ចេញព័ត៌មានបែកធ្លាយ រូបភាព និងវីដេអូ Teaser ជាច្រើនជុំវិញត្រកូល Pixel 10 Series ដែលនឹងមានចំនួន ៤ ម៉ូឌែល ដូចជា Pixel 10, Pixel 10 Pro, Pixel 10 Pro XL និង Pixel 10 Pro Fold អមជាមួយនឹងនាឡិកាវៃឆ្លាត Pixel Watch 4 និង Pixel Buds 2a ផងដែរ។
ចំពោះ Pixel 10 និង Pixel 10 Pro គេបានបង្ហាញរូបរាងយ៉ាងច្បាស់ហើយ ដោយមានរចនាបថស្ទើរតែច្រលំជាមួយ Pixel 9 ជំនាន់មុន ប៉ុន្តែគេបានបង្កើតពណ៌ថ្មី ប៉សាឡែន និងបន្ថែមកាមេរ៉ា ៣ គ្រាប់ គឺលេន Telephoto ដូចទៅនឹងម៉ូដែល Pro និង Pro XL ដែរ។ យ៉ាងណាមិញ តាមដំណឹងបែកធ្លាយកន្លងមកបង្ហាញថា Pixel 10 នឹងទម្លាក់គុណភាពកាមេរ៉ា ទាបជាងម៉ូឌែល Pro និង Pro XL ដើម្បីរក្សាតម្លៃទាប និងមានហេតុផល សម្រាប់លក់ Pixel 10 Pro និង Pro XL។
ទូរសព្ទ Pixel 10 Series នឹងត្រូវប្រើប្រាស់បន្ទះឈីបថ្មី Tensor G5 ដែលផលិតដោយក្រុមហ៊ុន TSMC មិនមែនក្រុមហ៊ុន Samsung ទៀតនោះទេ និងមានជម្រើសអង្គផ្ទុកទិន្នន័យរហូតដល់ 1TB ចំណែកតម្លៃវិញ ចាប់ពី ៧៩៩ ទៅ ៨៩៩ ដុល្លារ សម្រាប់ Pixel 10, ចាប់ពី ៩៩៩ ដុល្លារសម្រាប់ Pixel 10 Pro, ចាប់ពី ១ ១៩៩ ដុល្លារ សម្រាប់ Pixel 10 Pro XL និងអាចដល់ ១ ៧៩៩ ដុល្លារសម្រាប់ទូរសព្ទបត់អេក្រង់ Pixel 10 Pro Fold។