Galaxy S25 Series លក់ចេញបានជាង ៣ លានគ្រឿងក្នុងប្រទេសកូរ៉េខាងត្បូង
- 2025-08-06 07:50:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy S25 Series លក់ចេញបានជាង ៣ លានគ្រឿងក្នុងប្រទេសកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
ក្រុមហ៊ុន Samsung ទទួលបានជោគជ័យខ្លាំងលើ Galaxy S25 Series នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ដោយគេលក់ចេញបានលើសពី ៣ លានគ្រឿង ក្នុងរយៈពេលត្រឹមតែ ៦ ខែ ចាប់ពីខែកុម្ភៈ ដល់ខែសីហា។ ទិន្នន័យនេះ គឺលក់បានលឿនជាង Galaxy S24 Series ចំនួន ២ ខែ ដោយកាលពីឆ្នាំមុន គេចំណាយពេលជាង ៨ ខែទើប Galaxy S24 Series លក់បានដល់ ៣ លានគ្រឿង។
យុទ្ធសាស្ត្រទីផ្សារលក់ Galaxy S25 ទាំង ៤ ម៉ូឌែលដូចជា S25, S25+, S25 Edge, និង S25 Ultra ក្នុងប្រទេសកូរ៉េខាងត្បូង នៅក្នុងឆ្នាំនេះ Samsung បានផ្ដល់ជូនមុខងារវៃឆ្លាត Galaxy AI ដោយឥតគិតថ្លៃ សម្រាប់ម្ចាស់ Galaxy S25 Series ចំណែកទូរសព្ទ Galaxy ផ្សេងទៀតត្រូវការបង់លុយ Subscribe ទើបប្រើបាន ហើយមុខងារ AI ទាំងនោះបានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ការរស់នៅ ក្នុងសម័យបច្ចេកវិទ្យាសព្វថ្ងៃ។
លើសពីនេះទៀត ក្រុមហ៊ុន Samsung ធានាទិញ Galaxy S25 Series ចូលក្រុមហ៊ុនវិញ ក្នុងតម្លៃ 50% ក្រោយពីអតិថិជនប្រើប្រាស់រយៈពេល ១ ឆ្នាំប្រសិនបើមិនពេញចិត្ត។ យុទ្ធសាស្ត្រទីផ្សារនេះ បានទាក់ទាញចិត្តអ្នកគាំទ្រ Samsung Galaxy S25 មានទំនុកចិត្តខ្ពស់ និងចំណេញបានមុខងារវៃឆ្លាតច្រើន សម្រាប់បំពេញតម្រូវការ។
Samsung ក៏បានបង្ហើបផងដែរថា Galaxy Flip 7 និង Galaxy Fold 7 នៅឆ្នាំនេះ ក៏ទទួលបានការបញ្ជាទិញច្រើនផងដែរ ប៉ុន្តែមិនបានបង្ហាញទិន្នន័យនៅឡើយទេ។