លោកស្រី ពុធ ធីតា ថាបន្ទប់ដែលលោកស្រីអង្គុយថតនោះបើនៅអឺរ៉ុបតម្លៃ១ម៉ឺនដុល្លារក្នុង១យប់
- 2021-09-01 01:30:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី ពុធ ធីតា ថាបន្ទប់ដែលលោកស្រីអង្គុយថតនោះបើនៅអឺរ៉ុបតម្លៃ១ម៉ឺនដុល្លារក្នុង១យប់
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះលោកស្រី ពុធ ធីតា ប្រធានគណៈកម្មការចំពោះកិច្ចរបស់សហ័ន្ធកីឡាបាល់ទាត់កម្ពុជាបានចុះត្រួតពិនិត្យមើលពហុកីឡដ្ឋានមរតកតេជោ ដើម្បីដាក់សំណើស្នើធ្វើជាម្ចាស់ផ្ទះការប្រកួត AFF SUZUKI CUP នាចុងឆ្នាំនេះ និងសម្រាប់ត្រៀមដំណើរការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តការណ៍សុីហ្គេម២០២៣ ។ ក្នុងការចុះត្រួតពិនិត្យលោកស្រីបានបង្ហើបមកកាន់ Sabay ថាបន្ទប់ប្រភេទដែលលោកស្រីថតនោះបើនៅអឺរ៉ុបតម្លៃ១ម៉ឺនដុល្លារក្នុងមួយយប់។
លោកស្រីបន្ថែមថា បន្ទប់នោះជាប្រភេទVIP ប៉ុន្តែសម្រាប់តម្លៃរបស់វាមិនទាន់ដឹងច្បាស់នៅឡើយ ពីព្រោះបន្ទប់ប្រភេទនោះមិនទាន់រួចរាល់ទាំងស្រុងទេ ហើយរង់ចាំការប្រគល់អោយរបស់ចិនសិន។ លោកស្រីគ្រាន់តែប្រាប់ថា កាលលោកស្រីទៅអឺរ៉ុបបន្ទប់ប្រភេទនេះមានតម្លៃ១ម៉ឺនដុល្លារ សម្រាប់ការសម្រាក១យប់។
ប្រធានក្លឹបបឹងកេតខាងលើក៏បានបង្ហាញពីអារម្មណ៍រំភើពជាខ្លាំងក្រោយពេលបានឈរនៅលើពហុកីឡដ្ឋានដ៏ស្រស់ស្អាត។ លោកស្រីមិនធ្លាប់គិតទេពីមុនមកថា កម្ពុជាអាចមានពហុកីឡដ្ឋានដ៏ស្រស់ស្អាតបែបនេះលោកស្រីពិតជាអរគុណដល់សម្ដេចខ្លាំងមែនទែនដែលបានបង្កើតឲ្យមានពហុកីឡដ្ឋាននេះឡើង៕