CV11 និង Privat កំពុងកាន់កាប់ជាខ្សែប្រយុទ្ធខ្មែរបរទេសរកគ្រាប់បានច្រើនជាងគេ
- 2021-09-07 02:18:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CV11 និង Privat កំពុងកាន់កាប់ជាខ្សែប្រយុទ្ធខ្មែរបរទេសរកគ្រាប់បានច្រើនជាងគេ
ចន្លោះមិនឃើញ
ចាន់ វឌ្ឍនាកា និង Privat ជាខ្សែប្រយុទ្ធខ្មែរ-បរទេសមុតស្រួចរកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្របខ័ណ្ឌលីគកំពូលកម្ពុជារដូវកាលនេះ គិតត្រឹមសប្ដាហ៍ទី១២ពោលគឺមាន ១០ គ្រាប់និង ១១ គ្រាប់។
ក្នុងជំនួបជាមួយក្រុមបាល់ទាត់អគ្គិសនីកម្ពុជាកាលពីម្សិលមិញ វឌ្ឍនាការបស់បឹងកេត បានបង្ហាញគុណផលល្អមែនទែន និងរកបាន១គ្រាប់ បន្ថែមឱ្យគេមានគ្រាប់បាល់រហូតដល់ទៅ១០ ជាខ្សែប្រយុទ្ធខ្មែររកគ្រាប់បានច្រើនជាងគេ តាមពីក្រោយដោយខ្សែប្រយុទ្ធវិសាខា កែវ សុខផេង មាន៩គ្រាប់។
ចំណែកខ្សែប្រយុទ្ធរបស់ក្លឹបព្រះខ័នរាជស្វាយរៀង Privat វិញ មិនមានវត្តមានទេក្នុងជំនួបជាមួយសមាគមកីឡាបាល់ទាត់ ខ ភ ម កាលពីថ្ងៃទី៥ ខែកញ្ញ ឆ្នាំ២០២១ ដ្បិតគេទទួលបានកាតលឿងពីរលើកត្រូវបានផ្អាកមួយប្រកួត។
ទោះបីជាយ៉ាងណាគេនៅតែឈរជា Top Scorer ក្នុងនាមជាខ្សែប្រយុទ្ធបរទេសនៅលីគកំពូលកម្ពុជាគិតត្រឹមសប្ដាហ៍ទី១២មាន១១គ្រាប់ ខណៈមិត្តរួមក្រុមរបស់គេ Mika ដែលរកបាន Hat-Trick ក្នុងថ្ងៃនោះមានតែ ១០គ្រាប់ប៉ុណ្ណោះតាមស្មើ ចាន់ វឌ្ឍនាកា, Abee Ndjoo របស់បឹងកេត, Ajayi និង Haber របស់វិសាខា៕
តារាង Top Scorer ត្រឹមសប្ដាហ៍ទី១២