ម្ដង​តឺនុយ​យ៉ាង​ហំដើរជាមួយ​ស៊េរី​មេ ម្ដង​ឡាយ​លក់​ផលិតផល ឥឡូវ​ដឹង​ហើយ​ថា Tommy រាល់​ថ្ងៃ​​រក​ស៊ី​អ្វី​ខ្លះ!

  • 2021-09-27 04:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្វាមី ភរិយា សួស វីហ្សា និង​លោក ថមមី ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហក់​លោត​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ការ​រកស៊ី ដែល​ក្នុង​នោះ​គេ​ដឹង​ទៀត​ថា ពួក​គេ​មាន​មុខ​ជំនួញ​រកស៊ី​ច្រើន​មុខ​ណាស់​នា​ពេល​បច្ចុប្បន្ន។

ស្ថានភាព​នោះ គេ​ឃើញ​លោក ថមមី ដែល​មាន​នាទី​ជា​មេ​គ្រួសារ បង្ហាញ​មុខ​នៅ​កន្លែង​ផ្សេង​ៗ​គ្នា ដែល​ម្ដង​ឃើញ​ចូល​ព្រៃ ធ្វើ​ចំការ ម្ដង​តឺនុយ​យ៉ាង​ហ៊ឺហារ លុះ​យប់​កាល​ណា លោក​ចូល​រួម​ជួយ​លក់​ឡាយ​លក់​ផលិតផល​ជាមួយ​ភរិយា ដោយ​តុប​តែង​ជា​មនុស្ស​ភេទ​ទី​៣ គូស​មុខ គូស​មាត់ មើល​សឹង​មិន​ស្គាល់។

យ៉ាង​ណា លទ្ធផល​ទទួល​បាន​មក​វិញ វីដេអូឡាយ​របស់​លោក និង​ភរិយា មាន​អ្នក​ចូលមក​ក្នុង​តួលេខ​ឯកទតកម្ម។ ដូច្នេះ​សួរ​ត្រឡប់​ឡើង​វិញ​ថា គូស្វាមី ភរិយា​មួយ​គូ​នេះ រក​ស៊ី​អ្វី​ខ្លះ​នា​ពេល​បច្ចុប្បន្ន? ចម្លើយ​ចំពោះ​សំណួរ​នេះ ពួក​គេ​បាន​ប្រាប់​នៅ​ក្នុង​សនិ្នសីទ​សារព័ត៌មាន​កាល​ពី​ចុង​សប្ដាហ៍​មុន​ថា ពួក​គេ​រក​ស៊ី​នូវ​មុខ​របរ​ដូច​ខាង​ក្រោម៖

១.មុខ​របរ​ក្នុង​វិស័យ​អចលនទ្រព្យ ពុះ​ដីឡូតិ៍​ផ្ទាល់​ខ្លួន​លក់ ២.សមាគម​កៀរគរ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស ៣.ក្រុមហ៊ុន TSJJ Brand ដែល​នៅ​ក្នុង​នេះ មាន​នាំ​ចូល និង​ចែក​ផលិតផល​ជា​ច្រើន​មុខ ៤.វិនិយោគ​លើ​សហគ្រាស​មួយ​ចំនួន(សុំ​លាក់​សិន) ៥.ត្រៀម​នឹង​វិនិយោគ​គម្រោង​យក្ស​មួយ​ជាមួយ​សមភាគី​វិនិយោគិន​ចិន ៦.ទើប​នឹង បាន​ចុះ​កិច្ច​ព្រម​ព្រៀង​វិនិយោគ​ជាមួយ​លោក​ស្រី ទ្រី ដាណា លើ​ផលិតផល​អាហារ​បំប៉ន​ផ្សំ​ពី​សារ៉ាយ​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក។

ការ​វិនិយោគ​ទី ៦ នេះ ទើប​នឹង​បញ្ចប់​ថ្មី​ៗ ជាមួយ​នឹង​ការ​បើក​បង្ហាញ​ថា ថមមី និង សួស វីហ្សា បាន​ដាក់​ទុន​វិនិយោគ​ជាមួយ​សេដ្ឋនី ទ្រី ដាណា ដល់​ទៅ ៥០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ យ៉ាង​ណា តាម​សេដ្ឋនី​ថ្លែង​នៅ​ក្នុង​ថ្ងៃ​សនិ្នសីទ​ថា នេះ​គ្រាន់​ជា​ជំហាន​ទី​១​មួយ លោក​ស្រី និង​គូស្វាមី​ភរិយា​សិល្បៈ​វ័យ​ក្មេង​មួយ​គូ​នេះ មាន​ផែន​ការ​ច្រើន​ទៀត ត្រូវ​ធ្វើ​រួម​គ្នា៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី