Suarez ព្រមាន Xavi កុំឲ្យទៅដឹកនាំ Barcelona ព្រោះតែហេតុផលទាំងនេះ
- 2021-10-01 03:20:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suarez ព្រមាន Xavi កុំឲ្យទៅដឹកនាំ Barcelona ព្រោះតែហេតុផលទាំងនេះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Luis Suarez បានព្រមានរំឭកដល់អតីតមិត្តរួមក្រុម Xavi Hernandes ឲ្យទប់ទល់នឹងការល្បួងឲ្យទៅធ្វើគ្រូរបស់ Barcelona ព្រោះជាពេលវេលាមិនស័ក្ដិសម។
កៅអីគ្រូរបស់លោក Ronald Koeman កំពុងតែក្ដៅមែនទែនហើយ ក្រោយលោកដឹកនាំ Barcelona ចាញ់ Benfica កាលពីថ្ងៃពុធ។ នាយករបស់ Barca បានបើកការពិភាក្សាគ្នារហូតដល់ម៉ោង៤ទៀបភ្លឺក្នុងទីក្រុង Lisbon ដើម្បីស្វែងយល់ពីច្បាប់ចាយវាយ (Financial Fair Play) របស់ La Liga ក្នុងការការបណ្ដេញលោក Koeman។
វីរបុរសរបស់ក្លឹប Xavi គឺជាបេក្ខភាពម្នាក់ដែលអាចនឹងមកស្នងតំណែងនៅ Barca ខណៈ Andrea Pirlo និងអ្នកចាត់ការរបស់បែលហ្ស៊ិក Roberto Martinez ត្រូវបានគេមើលឃើញជាបេក្ខភាពស័ក្តិសមដូចគ្នា។
យ៉ាងណាមិញ Suarez ដែលនៅតែមានទំនាក់ទំនងជាមួយកីឡាករ Barcelona ផ្សេងៗបានទទូចកុំឲ្យ Xavi ទៅដឹកនាំពេលនេះអី ព្រោះតែភាពតានតឹងរវាង Koeman និងប្រធានក្លឹបលោក Joan Laporta និងបញ្ហាផ្សេងទៀតនៅពីក្រោយឆាក។ "នៅ Barca វាគឺជាសង្គ្រាមមួយដែលធ្វើឲ្យកីឡាករឈឺចាប់។ គំនិតផ្ទាល់ខ្លួនរបស់ខ្ញុំណែនាំទៅ Xavi ឲ្យចាំសិន។ នេះមិនមែនជាពេលត្រូវទៅ Barca ទេ"។ សម្ដីបន្ថែមរបស់ Suarez៕