លោក​ស្រី​​ ពុធ ធី​​តា ទម្លាយ​បញ្ហា​របស់​បឹង​កេត​​​​មាន​កីឡាករ​ត្រឹម​១៦​នាក់​ប៉ុណ្ណោះ​សម្រាប់​ប្រកួត​ដែល​នៅ​សល់​

  • 2021-10-04 01:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​បឹង​កេត​លោក​ស្រី ពុធ ​ធីតា ​បាន​ទម្លាយ​​សាច់​រឿង​នៃ​បញ្ហា​របស់​បឹង​កេត​ដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​​គឺ​ទាក់​ទង​កង្វះ​​ធន​ធាន​កីឡាករ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ដែល​មមាញឹក​​ដែល​នៅ​សល់​​សម្រាប់​​ជើង​ទី​២​​ឆ្នាំ​២០២១​ ព្រោះ​តែ​មាន​កីឡាករ​របួស​ច្រើន​។

​ក្នុង​សម្ដី​ទាំង​ស្រុង​របស់​លោក​ស្រី​​បាន​និយាយ​ថា «ជា​បឋម​ខ្ញុំ​តំណាង​អោយ​ក្រុម​ការងារ​ទាំង​អស់​របស់​ក្លឹប​បាល់ទាត់​បឹងកេត សូមទោស​ដល់​បង​ប្អូន​អ្នក​គាំទ្រ​របស់​ក្លឹប​នូវ​លទ្ធផល​ក្នុង​ថ្ងៃ​នេះ​ យោង​លើ​លទ្ធផល​ថ្ងៃនេះ​យើង​ពិត​ជា​មាន​ឱកាស​តិច​មែនទែន​ក្នុង​ការ​ប្រជែង​ពាន​លីគ​កំពូល​កម្ពុជា។​ ខ្ញុំ​ពិត​ជា​មិន​ចង់​និយាយ​ថា​យើង​ទទួល​លទ្ធផល​មិន​សូវ​ល្អ​តាំង​ពី​ដើម​រដូវកាល​មក​ឥលូវ​នេះ​ដោយ​មូល​ហេតុ​ណា​មួយ​ទេ។ យើង​ទទួល​នូវ​កំហុស​ នឹង​បន្ត​ប្រឹង​ប្រែង​កែតម្រូវ​បន្ត​ទៀត ដើម្បី​នាំ​យក​លទ្ធផល​ល្អ​ជូន​ដល់​បង​ប្អូន​អ្នក​គាំទ្រ​របស់​យើង។ មាន​តែ​យើង​ទាំង​អស់គ្នា​នៅ​ក្នុង​ក្លឹប​យល់​ពី​ស្ថានភាព​របស់​យើង ទោះ​បី​យើង​ជួប​ផល​វិបាក​ដោយ​បាត់បង់​កីឡាករ​សំខាន់ៗដែលតែង​តែ​ជា​កីឡាករ​១១​នាក់​តំបូង​របស់​យើង ដោយសារ​របួស​និង​បញ្ហា​ផ្សេងៗ។ ប៉ុន្តែ​សូម​កោត​សរសើរ​ដល់​ក្រុម​ការងារ គ្រូបង្វឹក​និង​កីឡាករ​ដែល​តែងតែ​ព្យាយាម​តាំង​ចិ​ត្ត ប្រឹង​ប្រែង​តស៊ូ លេង​ដោយ​បេះដូង និង​ឆន្ទៈ​ដើម្បី​ក្លឹប​និង​អ្នក​គាំទ្រ​ ដោយ​យើង​មាន​កីឡាករ​ត្រឹម​តែ​១៦​នាក់គត់ ​សម្រាប់​ផ្លាស់ប្តូរ​ក្នុងការ​ប្រកួត​ដ៏​មមាញឹក​នេះ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​នាង​ខ្ញុំ​សុំ​អរគុណ​ដល់ក្រុម​ការងារ​ទាំង​អស់ ជា​ពិសេស​អ្នក​គាំទ្រ​របស់​យើង ដែល​តែងតែ​គាំទ្រ​គ្រប់​កាលៈទេសៈ​ គ្រប់​ស្ថានភាព។ យើង​នឹង​បន្តរ​ការ​ប្រឹងប្រែង​បន្តរ​ទៀត​នូវ​ការ​ប្រកួត ដែល​នៅ​សល់​ដើម្បី​ចំណាត់​ថ្នាក់​ល្អ​របស់​ក្លឹប​»។

​រំលឹក​ថា កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​បឹង​កេត​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ស្វាយរៀង​ដោយ​លទ្ធផល​៤-២ ក្នុង​​ការ​ប្រកួតលីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១៨​៕​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី