ទីក្រុងបាងកក ឈៀងម៉ៃ ហួហ៊ីន ឆាអាំ និងប៉ាតាយ៉ា ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ ដែលត្រូវបើកឡើងវិញ

  • 2021-10-12 06:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គោលដៅទេសចរណ៍ចំនួន ៥បន្ថែមទៀតនៅក្នុងប្រទេសថៃនឹងត្រូវបើកឱ្យភ្ញៀវចូលទស្សនាចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដោយមានលក្ខខណ្ឌថា គោលដៅទាំងនោះនឹងមិនមានក្រុមឆ្លងជំងឺកូវីដ-១៩ ថ្មីច្រើនរហូតដល់កាលបរិច្ឆេទកំណត់ខាងលើ។

តំបន់ទាំងនោះរួមមានដូចជា ទីក្រុងបាងកក ខេត្តឈៀងម៉ៃ (ស្រុកមឿង ស្រុកមេរីម ស្រុកមេតែង និងស្រុកដូយតៅ) ខេត្តប្រាជុបឃីរីខាន់ (ស្រុកហួហ៊ីន) ខេត្តភេតឆាបូរី (ស្រុកចាមអាំ) និងខេត្តឈុនបូរី (ស្រុកប៉ាតាយ៉ា ស្រុកបាងឡាមុង និងស្រុកសាតាហ៊ីប)។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ថាណាក់ខនវ៉ាងប៊ុនគង់ចាណា។

សេចក្តីសម្រេចរបស់រដ្ឋាភិបាលខាងលើនេះបានធ្វើឡើងបន្ទាប់ពីភាពជោគជ័យនៃគម្រោងប្រអប់ខ្សាច់របស់កោះភូកេត ដែលរកបានទឹកប្រាក់ចំនួន ២,៣៣ប៊ីលានបាត (៦៨,៨៣លានដុល្លារអាម៉េរិក) ចូលទៅក្នុងសេដ្ឋកិច្ចក្នុងរយៈពេលបីខែចុងក្រោយចាប់តាំងពីការបើកដំណើរការគម្រោងនេះកាលពីខែកក្កដា៕

ប្រភព៖ Bangkokpost   កែសម្រួល៖ សៀនហួរ