នៅជប៉ុនពេលនេះត្រជាក់បន្តិចតែកីឡាករថាអត់អីទេ ព្រោះគ្រប់គ្នាតាំងចិត្តហ្វឹកហាត់ល្អណាស់
- 2021-10-18 07:58:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅជប៉ុនពេលនេះត្រជាក់បន្តិចតែកីឡាករថាអត់អីទេ ព្រោះគ្រប់គ្នាតាំងចិត្តហ្វឹកហាត់ល្អណាស់
ចន្លោះមិនឃើញ
ក្រុមកីឡាករជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំ កំពុងសម្រាក និងហ្វឹកហាត់នៅប្រទេសជប៉ុន ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFC U23 Asian Cup Qualifiers ។
លឹម ពិសុទ្ធ ខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជា និង ភ្នំពេញក្រោន បានឲ្យដឹងថា នៅជប់ុនពេលនេះត្រជាក់បន្តិច ហើយប្រទេសជប៉ុនរៀបចំឲ្យកីឡាករកម្ពុជាបានល្អណាស់។ មិនមានអ្វីជាការលំបាកសម្រាប់កីឡាករកម្ពុជាឡើយ ហើយកីឡាករទាំងអស់កំពុងតាំងចិត្តល្អគ្រប់ៗគ្នាក្នុងការត្រៀមការប្រកួតពានរង្វាន់ខាងលើទល់ក្រុម ហុង កុង ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។
រំលឹកថា កម្ពុជាស្ថិតនៅពូល K ជាមួយជប់ុន និងហុងកុង ហើយប៉ះជប៉ុនដែលជាម្ចាស់ផ្ទះនៅថ្ងៃទី២៦ វេលាម៉ោង ១១ ព្រឹកម៉ោងនៅកម្ពុជា។ បើសិនកម្ពុជាអាចយកបាន៣ពិន្ទុពីហុងកុងនៅថ្ងៃបើកឆាកនោះកម្ពុជាអាចមានក្រឡាអ៊ុត ដើម្បីបានឡើងទៅវគ្គបន្តហើយ ពីព្រោះពូលនេះកូរ៉េខាងជើងបានប្រកាសដកខ្លួនពីពានរង្វាន់ខាងលើរួចហើយ៕