ទេពកោសល្យសម្ដែងខ្ពស់ជារឿងមួយ តែផ្សំនឹងបុណ្យព្រេងទេវតាជួយ តារាកូរ៉េទាំងនេះមានឱកាសចូលហូលីវូដយ៉ាងផុយ

  • 2021-10-20 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាជា​ច្រើននាក់របស់កូរ៉េ បាន​សាងកេរ្តិ៍ឈ្មោះឡើងជាលំដាប់ ផ្អែក​តាម​ទេពកោសល្យ​ការខិតខំប្រឹងប្រែង ផ្សំ​នឹង​បុណ្យវាសនារៀងខ្លួន រហូតពួកគេបាន គ្រងនូវ​តំណែងកំពូលប្រចាំវិស័យភាពយន្ត។ ដោយឡែកបើនិយាយដល់អ្នកដែល​បោះជំហាន​ចូល​ដល់​ពិភពហូលីវូដ និង​បាន​សាង​កេរ្តិ៍ឈ្មោះ រីកសុសសាយគួរ​ឲ្យសរសើរក៏ជាប្រធានបទដែលមិនគួររំលង ដូច្នេះទៅស្គាល់ពួកគេ​ទាំងអស់គ្នា៖

ដូចនេះបើ​គិតតែភាពយន្តខ្នាតធំ តើ​មានតារា​កូរ៉េណា​ខ្លះ​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យសម្ដែង​ក្នុងរឿង​របស់ហូលីវូដ?

១. Ma Dong Seok សម្ដែងរឿង «Eternals»

២. Han Hyo Joo សម្ដែងរឿង «Treadstone»

៣. Kang Dong Won សម្ដែង​រឿង «Tsunami LA»​

៤. Bae Doo Na សម្ដែងរឿង​ «Cloud Atlas» និង «Sense8»

៥. Lee Byung Hun សម្ដែងរឿង «Special Forces» និង «Terminator Genisys»​​

៦. Rain សម្ដែងរឿង «Speed Racers», «Ninja Assassin» និង «The Prince»

៧. Oark Seo Joon នឹងសម្ដែងរឿង "The Marvels"

ឱកាសសម្ដែង​ក្នុងរឿងរបស់ Marvels ពេល​នេះ​ បាន​ធ្វើឲ្យ Park Seo Joon ក្លាយជា​តារា​កូរ៉េទី៣ បន្ទាប់ពី Claudia Kim (សម្ដែង​រឿង “Avengers: Age of Ultron”) និង Ma Dong Seok (សម្ដែង​រឿង “Eternals”)៕

ប្រភព៖ beauty321   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម