ចេញតម្លៃ Google Pixel 6 និង 6 Pro ទើបប្រកាសចេញដាក់ឲ្យកុម្ម៉ង់ទិញនៅខ្មែរបាត់

  • 2021-10-22 08:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ទើបប្រកាសចេញ Pixel 6 និង 6 Pro បាន​លេច​ចេញ​រូប​រាង​ជាផ្លូវការ ដោយប្រើបន្ទះឈីបផ្ទាល់ខ្លួនមានឈ្មោះថា Tensor chip AI ផ្ដល់ផលល្អទៅដល់ការថតរូប និងមុខងារ machine learning (AI) មានមុខងារថតរូបទំនើបៗ រួមទាំងអេក្រង់កោង 120Hz។

Pixel 6 និង Pixel 6 Pro រចនារូបរាងផ្នែកខាងមុខធំ អេក្រង់លាតពេញមានប្រជ្រុយតូចមួយ (កាមេរ៉ាមុខ) ជាប្រភេទជាឡេនទូលាយ Ultrawide មានមុខងារថតព្រិលផ្ទៃខាងមុខ ជំនាន់ចុងក្រោយបង្អស់។

ថ្មីៗនេះក៏មាន​ដំណឹង​ពី​ហាង​មួយ​ឈ្មោះថា CAPP Port បាន​កំណត់​តម្លៃ​ឲ្យ​កុម្ម៉ង់​ទិញ​សម្រាប់​ម៉ូដែល Google Pixel 6 មាន​តម្លៃខ្ទង់ ៧៧០ដុល្លារ និង Google Pixel 6 Pro មាន​តម្លៃខ្ទង់ ១ ១១៥ដុល្លារ នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី ៦ ខែវិច្ឆិកា ខាង​មុខ​​នេះ។​

គូសបញ្ជាក់​ថា Google ត្រកូល​ជំនាន់ 6 នេះផ្តល់ពីរជម្រើសគឺម៉ូឌែល Pixel 6 (ធម្មតា) អេក្រង់ ៦,៤ អ៉ីញប្រភេទអេក្រង់រាបស្មើ កម្រិតបង្ហាញរូបភាព 90hz flat display រីឯម៉ូឌែល Pixel 6 Pro អេក្រង់ ៦,៧ អ៉ីញប្រភេទកោងសងខាង មានកម្រិតបង្ហាញដល់ទៅ 120Hz QHD+ curved display ។ ស្មាតហ្វូនទាំងពីរដំណើរការដោយ Android 12 ចេញពីប្រអប់ស្រាប់៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម