ក្រុមហ៊ុន អារ៉ាខាវ៉ា បន្តជោគជ័យលើគម្រោងទី២ ក្នុងខណ្ឌដង្កោ ក្រោមគោលការណ៍អភិវឌ្ឍប្រកបដោយទំនួលខុសត្រូវពីវិនិយោគិនជប៉ុន
- 2026-05-25 08:27:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន អារ៉ាខាវ៉ា បន្តជោគជ័យលើគម្រោងទី២ ក្នុងខណ្ឌដង្កោ ក្រោមគោលការណ៍អភិវឌ្ឍប្រកបដោយទំនួលខុសត្រូវពីវិនិយោគិនជប៉ុន
ចន្លោះមិនឃើញ
បន្ទាប់ពីភាពជោគជ័យដ៏ធំធេងនៃគម្រោងទី ១ នៅសង្កាត់ទឹកថ្លា ដែលបច្ចុប្បន្នមានប្រជាជនរស់នៅជាង ៥,០០០ នាក់ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី នៅតែបន្តរក្សាគោលការណ៍អភិវឌ្ឍលំនៅឋានប្រកបដោយទំនុកចិត្ត និងគុណភាពសំណង់។ នៅក្នុងការអភិវឌ្ឍ «លំនៅឋានអារ៉ាខាវ៉ា ២» នេះ ក្រុមហ៊ុនបានប្រើប្រាស់ទុនដែលវិនិយោគពីជនជាតិជប៉ុនទាំងស្រុងក្នុងការសាងសង់ ដោយមិនប្រើប្រាស់ប្រាក់កក់របស់អតិថិជនសម្រាប់បង្វិលលើការចំណាយឡើយ ។
គម្រោងស្ថិតនៅខណ្ឌដង្កោ ក្បែររង្វង់មូលកួរស្រូវ ដែលជាទីតាំងសក្តានុពលក្នុងតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទីតាំងនេះមានចម្ងាយប្រមាណត្រឹមតែ ១៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនម៉លមានជ័យ និងក្រុងតាខ្មៅ ហើយត្រឹមតែ ៥ នាទីពីផ្សារទំនើប K Mall ព្រែកត្នោត។
បច្ចុប្បន្ននេះ គម្រោងបានឈានទៅបញ្ចប់ការសាងសង់គ្រោងអគារទាំងមូល និងអាចរួចរាល់ជាស្ថាពរ ក្នុងការប្រគល់សោជូនភ្ញៀវក្នុងឆមាសទី១ ឆ្នាំ២០២៧ ឆាប់ៗនេះ។ កន្លងមក គម្រោងនេះធ្លាប់បានទទួលដំណើរទស្សនកិច្ចពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៤។ ដំណើរការនៃការសាងសង់ និងការដេគ័របញ្ចប់ ត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដោយក្រុមការងារបច្ចេកទេស ក្រោមការដឹកនាំដោយផ្ទាល់ពីម្ចាស់គម្រោងជនជាតិជប៉ុន។ អ្វីដែលសំខាន់ជាងនេះ អគារទាំងមូលនឹងត្រូវគ្រប់គ្រង និងថែទាំ ដោយក្រុមការងារដែលមានបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ផាសុកភាព និងភាពសុខុដុម ជូនដល់អតិថិជន និងអ្នករស់នៅ ។
លំនៅឋានអារ៉ាខាវ៉ា ២ ផ្តល់ជូនជម្រើសយូនីត ២ ប្រភេទ គឺ យូនីតស្ទូឌីយោ និងយូនីតបន្ទប់គេងមួយ ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ដោយអាចបង់រំលស់ប្រចាំខែចាប់ពី $180 ឡើងទៅ ដោយគ្មានការប្រាក់រហូតដល់ទៅ ៤២ ខែ និងមិនមានប្រាក់កក់ ជាមួយនឹងការផ្ទេរកម្មសិទ្ធិប្លង់រឹង ដោយឥតគិតថ្លៃ។
លោកអ្នកនឹងទទួលបានទូទឹកកកមួយគ្រឿងភ្លាមៗ សម្រាប់ការទិញយូនីតក្នុងឱកាសដ៏ពិសេសនេះ។ សូមប្រញាប់រួសរាន់ ព្រោះតម្លៃគម្រោងនឹងកើនឡើងបន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់។
សូមទំនាក់ទំនងបុគ្គលិកផ្នែកលក់ តាមរយៈលេខទូរស័ព្ទ និងតេឡេក្រាម៖ 012 582 999 / 098 999 589