Shareទុកឱ្យហើយ ពេលភ្លេចយកបណ្ណវ៉ាក់វ៉ាក់សាំងកូវីដតាមខ្លួន អាចរកក្នុងនេះឃើញតាមទូរសព្ទ

  • 2021-10-27 09:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចូលរួម ទប់ស្ដាត់ការរីករាលដាលជំងឺកូវីដ-១៩ ទីកន្លែងមួយចំនួនដូចជា ស្ថាប័ន ផ្សារទំនើប សណ្ឋាគារ អាហារដ្ឋាន ជាដើម ទាមទារឱ្យសាធារជនទូទៅបង្ហាញ បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជាមុន ទើបអាចចូលបាន។

ហើយក្នុងករណីអ្នកភ្លេចយកបណ្ណតាមខ្លួន គេមិនឱ្យចូលនោះ អ្នកអាចចូលស្វែងរក បណ្ណចាក់វ៉ាក់សាំង និងទិន្នន័យចាក់ប៉ុន្មានលើកៗ តាមរបៀបខាងក្រោមនេះបាន លើទូរសព្ទ ឬថេបប្លែត។

របៀបស្វែងរកបណ្ណចាក់វ៉ាក់សាំង

  • ចូលតាមតំណលីងមួយនេះ www.search.vaccine.gov.kh
  • អ្នកអាចស្វែងរកបណ្ណវ៉ាក់សាំង តាម២របៀប គឺតាមលេខអត្តសញ្ញាណបណ្ណ ឬ លេខបណ្ណចាក់វ៉ាក់សាំង
  • បន្ទាប់មក បញ្ចូល លេខអត្តសញ្ញាណបណ្ណ ឬ លេខបណ្ណចាក់វ៉ាក់សាំង
  • បន្ទាប់ បញ្ចូល ថ្ងៃខែឆ្នាំកំណើត
  • ចុងក្រោយ ចុចប៊ូតុង ស្វែងរក ជាការស្រេច

ហើយនេះជាឧទាហរណ៍ ពេលស្វែងរកឃើញ បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ហើយអ្នកក៏អាច ដោនឡូត ឬ Screenshot បណ្ណនិងព័ត៌មានពាក់ព័ន្ធ ក្នុងគេហទំព័រនេះបានផងដែរ៕

អត្ថបទ៖ កុសល